សន្និបាតស្ងើចសរសើរអ្នកមានសគុណចំពោះបដិត្តន៍ឆ្នើមនាឱកាស អនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី
បន្ទាប់ពីពិធីដាក់កម្រងផ្ការំលឹកគុណ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញចូលរួមសន្និបាតស្ងើចសរសើរអ្នកមានសគុណចំពោះបដិត្តន៍ឆ្នើមនាឱកាស អនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី(២៧ ខែកក្កដា ឆ្នាំ ១៩៤៧-២៧ ខែកក្កដា ឆ្នាំ ២០២២) ដោយមានវត្តមានរបស់សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តយឿងធីង៉ុកធើ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តង្វៀងវ៉ាំងត្រៀកសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត កងកម្លាំងប្រដាប់អាវុធប្រជាជន។ល។ រួមជាមួយនឹងបណ្តាអ្នកម្តាយវៀតណាមវីរភាព វីរកងកម្លាំងប្រដាប់អាវុធប្រជាជនគ្រួសារយុទ្ធជនពិការ-ពលីបានអញ្ជើញចូលរួម។

រួមជាមួយនឹងការអនុវត្តន៍ល្អបណ្តាភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម រក្សាលំនឹងការការពារជាតិ សន្តិសុខ ក្នុងរយៈពេលកន្លងហើយ បក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញអនុវត្តល្អរបប គោលនយោបាយដែលរដ្ឋបានដាក់ចេញ។ ចលនាតបស្នងសងគុណជានិច្ចកាលបានបំផុសចលនាយ៉ាងទូលំទូលាយហើយនាំមកនូវលទ្ធផលជាក់ស្តែងជាច្រើនជួយឱ្យគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ និងអ្នកម្តាយវៀតណាមវីរភាពរលស់បំបាត់នូវបណ្តាការបាត់បង់ឈឺឆ្អាលអាស្រ័យដោយសង្រ្គាមបន្សល់ទុកមក។ បច្ចុប្បន្ននេះត្រាវិញមានគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ចំនួន ៦៤.៤៦០ នាក់ដែលបានលើកតម្កើង និងទទួលបានឧបភោគសោធនអាទិភាពរបស់បក្ស រដ្ឋ និងការថែទាំពីបណ្តាផ្នែក បណ្តាថ្នាក់ និងប្រជាជន។ ក្នុងនោះមាន អ្នកធ្វើសកម្មភាពបដិវត្តន៍មុនថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៤៥ ចំនួន ៤១៧ រូប  អ្នកធ្វើសកម្មភាពបដិវត្តន៍ចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៤៥ រហូតដល់មុនថ្ងៃក្រោកឡើងទូទៅខែសីហា ឆ្នាំ ១៩៤៥ ចំនួន ៣២៥ រូបមានយុទ្ធជនពលី ១៩.៦២៤ រូប យុទ្ធជនពិការ-ជំងឺ ៩.៨១១ រូប មានអ្នកម្តាយវៀតណាមវីរភាពចំនួន ៣.៣៧០ រូប(សព្វថ្ងៃនៅរស់ ១០២ ម្តាយ) អ្នកធ្វើសកម្មភាពសម័យតស៊ូរំដោះប្រជាជាតិចំនួន ១២.៣៧៣ រូប មានមនុស្ស និងគ្រួសារដែលមានស្នាដៃជួយឧបត្ថម្ភបដិវត្តន៍ចំនួន ៨.៨១៤ រូប និងគ្រួសារ មានដែលមនុស្សធ្វើសកម្មភាពតស៊ូត្រូវខ្មាំងចាប់ដាក់ពន្ធនាគារ និរទេសចំនួន ៣.៣៨៤ រូប មានមនុស្សធ្វើសកម្មភាពតស៊ូ និងកូនបង្កើតរបស់គេត្រូវជ្រាបជាតិពុលគីមីសាស្ត្រចំនួន ១.៦៧៨ រូប។

គិតតាំងពីឆ្នាំ ២០១៧ មកដល់ពេលនេះ ខេត្តតែងអនុវត្តល្អការចំណាយឧបភោគសោធនអាទិភាពប្រចាំខែដល់មុខសញ្ញា ៦៥.៨៣៦ រូបជាមួយនឹងថវិកាជាង ១.២៣៥,៤ ពាន់លានដុង។ មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកំពុងគ្រប់គ្រង និងចំណាយប្រាឧបភោគសោធនដល់មុខសញ្ញាដែលមានសគុណ និងញាតិកំពុងទទួលឧបភោគសោធនប្រចាំខែចំនួន ១១.៩៣២ រូបជាមួយនឹងថវិកាជាង ២០,៧ ពាន់លានដុងក្នុងមួយឆ្នាំ។ គិតមកដល់ខែកក្កដា ឆ្នាំ ២០១៩ ក្នុងទូទាំងខេត្តគ្មាននៅគ្រួសារគោលនយោបាយក្រីក្រឡើយ) គោលនយោបាយសាងសង់ផ្ទះឧបការគុណ ជូនបណ្ណគាំពារសុខាភិបាលដល់អ្នកមានសគុណតែងបានអនុវត្តល្អ។

មានយោបល់ក្នុងសន្និបាតស្ងើចសរសើរនេះសមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង បានត្រដាងឡើងនូវការដឹងគុណចំពោះការពលីជីវិតរបស់បណ្តាអ្នកម្តាយវៀតណាមវីរភាព បណ្តាវីរយុទ្ធជនពលី យុទ្ធជនពិការ-ជំងឺ ដែលបានពលីដើម្បីបុព្វហេតុរំដោះប្រជាជាតិ។ ទន្ទឹមនឹងនោះសង្ឃឹមថាបណ្តាគ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍បន្តពង្រីកប្រវេណីស្នេហាជាតិ ចូលរួមបំពេញឱ្យបុព្វហេតុកសាង និងពង្រីកភូមិស្រុកត្រាវិញ។

នាឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនបណ្ណសរសើរដល់បុគ្គលជាអ្នកមានសគុណ យុទ្ធជនពិការ-ជំងឺឆ្នើម ១៨ រូបដែលមានស្នាដៃឆ្នើមក្នុងការពលកម្ម ផលិត ឆ្លងកាត់ការលំបាកឈានឡើងក្នុងជីវភាព៕ ស.ហ

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291827