គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញទៅដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធអ៊ំហូ និងវីរយុទ្ធជនពលី
កាលពីថ្ងៃទី ២៧ ខែកក្កដា ស្ថិតក្នុងសកម្មភាពអំណរអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី (២៧ ខែកក្កដា ឆ្នាំ ១៩៤៧-២៧ ខែកក្កដា ឆ្នាំ ២០២២) ក្រុមប្រតិភូគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញទៅដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធអ៊ំហូ និងវីរយុទ្ធជនពលីនៅបូជនីយដ្ឋានអ៊ំហូ និងបូជនីយដ្ឋានវិរយុទ្ធជនពលីឃុំឡុងឌឹក ទីក្រុងត្រាវិញ។ 

ស្ថិតក្នុងបរិយាកាសឧត្តុង្គឧត្តមជាទីគោរព ក្រុមប្រតិភូការងារបានដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងបណ្តាវីរយុទ្ធជនពលីដែលអង់អាចក្លាហានតស៊ូបូជាជីវិតដើម្បីបុព្វហេតុឯករាជ្យ សេរីភាពរបស់មាតុប្រទេស ដើម្បីបុព្វហេតុសុភមង្គលរបស់ប្រជាជន ដើម្បីបុព្វហេតុអមតៈរបស់ប្រជាជាតិ៕ សហ

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291756