លទ្ធផលអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ និងចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌

កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបណ្តាកម្មវិធីគោលដៅជាតិ និងចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌ខេត្តត្រាវិញ ដំណាក់កាល២០២២-២០២៥ ធ្វើអធិបតីអង្គសន្និបាតបូករសុបបឋមលទ្ធផលអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ និងចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌នៅលើភូមិសាស្រ្តខេត្ត៦ខែដើមឆ្នាំ និងផ្សព្វផ្សាយផែនការ៦ខែចុងឆ្នាំ២០២២។ អញ្ជើញចូលរួមអង្គសន្និបាតនៅមានលោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និង ថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋាន។

អំពីការកសាងជនបទថ្មី ភាគច្រើនបណ្តាផ្នែក អង្គភាព មូលដ្ឋានមានការយកចិត្តទុកដាក់កសាងផែនការគាំទ្រ លើកកំពស់គុណភាពបណ្តាលក្ខឋានជនបទថ្មី ពិសេសគឺជំរុញមាំការគាំទ្រចំពោះបណ្តាឃុំមានលក្ខឋានសម្រេចនៅទាប, គិតមកដល់ពេលនេះ មិននៅមានឃុំណាសម្រេចនៅក្រោម១៥លក្ខឋានឡើយ។ មានឃុំចំនួន៨២ក្នុងចំណោមឃុំទាំង៨៥សម្រេចលក្ខឋានជនបទថ្មីស្រូបយកអត្រា៩៦,៤៧%, ០១ឃុំសម្រេចពី១៥-១៨លក្ខឋាន ស្រូបអត្រា១,១៧%, ០២ឃុំសម្រេច១៤លក្ខឋាន ស្រូបយកអត្រា២,៣៥%។ ទូទាំងខេត្តមាន៦អង្គភាពក្នុងចំណោមអង្គភាពថ្នាក់ស្រុកទាំង៩ បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់ស្តង់ដារ និងសម្រេចភារកិច្ចកសាងជនបទថ្មី។ តាមផែនការឆ្នាំ២០២២ មាន២ស្រុកចុះឈ្មោះសម្រេចលក្ខឋានជនបទថ្មីគឺស្រុកកូវង៉ាងនិងស្រុកយ្វៀងហាយ។ ឆ្លងតាមការពិនិត្យ វាយតម្លៃឡើងវិញ លទ្ធផលបណ្តាលក្ខឋានស្រុកជនបទថ្មីមកដល់ពេលនេះរបស់ស្រុកទាំង២៖ ចំពោះស្រុកកូវង៉ាងមាន១៣/១៣ឃុំសម្រេចលក្ខឋានជនបទថ្មី ៧/៩លក្ខឋានស្រុកជនបទថ្មី, ចំពោះស្រុកយ្វៀងហាយមាន៦/៦ឃុំសម្រេចលក្ខឋានជនបទថ្មី សម្រេច៦/៩លក្ខឋានស្រុកជនបទថ្មី។

ក្នុងការអភិវឌ្ឍន៍ផលិតកម្មផ្សារភ្ជាប់ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ បង្វែប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្ម លើកកំពស់ប្រាក់ចំណូលជូនប្រជាជន។ គិតតាំងពីដើមឆ្នាំមកដល់ពេលនេះ ទូទាំងខេត្តមាន១.៨៦៦,៥ហិកតាផ្ទៃដីផលិតស្រូវបង្វែប្តូរមកដាំដំណាំផ្សេងៗនិងចិញ្ចឹមជលជាតិ។ ចំពោះកម្មវិធីឃុំមួយមានផលិតផលមួយ ទូទាំងខេត្តមាន៨០ផលិតផលបានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់សម្រេចផលិតផលOCOP ក្នុងនោះមាន៦៧ផលិតផលសម្រេចបានផ្កាយ៣ មាន១៣ផលិតផលសម្រេចបានផ្កាយ៤។ ក្នុង៨០ផលិតផលបានទទួលស្គាល់OCOP មាន៥ផលិតផលមានសក្តានុពលសម្រេចបានផ្កាយ៥។ ក្នុង៦ខែដើមឆ្នាំបានសម្រេចសំណុំឯកសារកំពុងរៀបចំដាក់ពិន្ទុទទួលស្គាល់២៩ផលិតផល។

អំពីការអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយក្រចីរភាព ខេត្តបានកេណ្ឌប្រមូល គួបបញ្ចូលការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកាត់បន្ថយក្រចីរភាពដំណាក់កាល២០២១-២០២៥ ជាមួយប្រភពទុនសរុបចំនួន២៧៨ពាន់លានដុង ដោយឡែកឆ្នាំ២០២២ប្រភពទុនកេណ្ឌប្រមូលគឺ៣១ពាន់លានដុង។ មន្ទីរការងារ-យុទ្ធជនពិការនិងសង្គមកិច្ចជាស្ថាប័នមេនៃកម្មវិធីគោលដៅជាតិកាត់បន្ថយក្រចីរភាពនៅមូលដ្ឋាន ជួយគណៈកម្មាធិការប្រជាជនខេត្តផ្សព្វផ្សាយអនុវត្តបណ្តាគោលដៅ ភារកិច្ច គ្រប់គ្រង ចាត់តាំងអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយក្រចីរភាពដំណាក់កាល២០២១-២០២៥ នៅលើភូមិសាស្រ្តខេត្ត។ ទន្ទឹមនឹងនោះ សហការជាមួយបណ្តាមន្ទីរ ស្ថាប័នខេត្តមានជាប់ទាក់ទងចាត់តាំងអនុវត្ត តាមដាន ណែនាំ ត្រួតពិនិត្យ វាយតម្លៃនិងបូកសរុបលទ្ធផលអនុវត្តបណ្តាគម្រោងការ អនុគម្រោងការស្ថិតនៅក្នុងកម្មវិធីៈ គម្រោងពង្រីកគំរូកាត់បន្ថយក្រ អនុគម្រោងគមនាគមស្តីពីកាត់បន្ថយក្រពហុសណ្ឋាន គម្រោងលើកកំពស់សមត្ថភាពនិងត្រួតពិនិត្យ វាយតម្លៃកម្មវិធី, អនុគម្រោងពង្រីកការអប់រំវិជ្ជាជីវៈនៅតំបន់ក្រ តំបន់ជួបលំបាក អនុគម្រោងគាំទ្រការងារធ្វើចីរភាព។ល។

ចលនា «ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌» នៅលើភូមិសាស្រ្តពិតជាបានចូលជីវភាពរស់នៅ ក្លាយជាចលនាមួយប្រឡងប្រណាំងស្នេហាជាតិទូលំទូលាយរបស់មហាជន។ គណៈចង្អុលការចលនា«ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌» ខេត្តបានពង្រឹងនិងផ្សព្វផ្សាយអនុវត្តកសាងវប្បធម៌ កសាងភូមិ អនុសង្កាត់វប្បធម៌ កសាងស្ថាប័ន អង្គភាព អាជីវកម្មសម្រេចលក្ខឋានវប្បធម៌, កសាងសង្កាត់ ទីប្រជុំជនសម្រេចលក្ខឋានទីក្រុងអារ្យធម៌, កសាងស្ថាប័នវប្បធម៌ កីឡានិងចលនា «ទូទាំងប្រជាជនលត់ដំរាយកាយទៅតាមគំរូរបស់អ៊ំ»។ល។

ថ្លែងសន្និដ្ឋានអង្គសន្និបាត លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការខេត្តកំណត់ត្រា និងវាយតម្លៃខ្ពស់បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងបណ្តាគណៈចង្អុលការបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងមានការខិតខំជាច្រើន ប្តេជ្ញាចិត្តរួមបំពេញបញ្ញា កម្លាំងសម្រាប់ភារកិច្ចកសាងជនបទថ្មីរបស់ខេត្ត។ ក្នុងរយៈពេលខាងមុខ ដើម្បីអនុវត្តល្អគោលដៅភារកិច្ចបានដាក់ចេញក្នុងឆ្នាំ២០២២ ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើដល់បណ្តាផ្នែក មូលដ្ឋានត្រូវវាយតម្លៃលទ្ធផលអនុវត្តកម្មវិធីជនបទថ្មី៦ខែដើមឆ្នាំ២០២២ បញ្ជាក់ច្បាស់លាស់នូវការទទួលខុសត្រូវពីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកដើម្បីឃើញច្បាប់នូវគុណសម្បត្តិ គុណវិបត្តិរបស់វិស័យនីមួយៗ។ ឆ្លងតាមនោះ ជម្នះបណ្តាគុណវិបត្តិ អន់ខ្សោយ។

ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការដល់បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចង្អុលការដល់បណ្តាឃុំពិនិត្យឡើងវិញ វាយតម្លៃបណ្តាលក្ខឋានស្រុកជនបទថ្មី ស្រុកជនបទថ្មីលើកកំពស់ លក្ខឋានឃុំជនបទថ្មី ឃុំជនបទថ្មីលើកកំពស់ និងលើកកំពស់គុណភាពបណ្តាលក្ខឋានសម្រេចសម្បទាទៅតាមសំណុំលក្ខឋានដំណាក់កាល២០២១-២០២៥។ នៅលើមូលដ្ឋាននោះ កំណត់លក្ខឋានណាត្រូវអនុវត្តមុន ត្រូវប្រមូលផ្តុំចង្អុលការអនុវត្តឲ្យបានសម្រេច ពិសេសគឺចំពោះ៣លក្ខឋានចុះឈ្មោះសម្រេចលក្ខឋានជនបទថ្មីឆ្នាំ២០២២ និង៩លក្ខឋានស្រុកជនបទថ្មីរបស់ស្រុកកូវង៉ាង និងយ្វៀងហាយ, ប្តេជ្ញាចិត្តអនុវត្តសន្រេចលក្ខឋានជនបទថ្មីឆ្នាំ២០២២ចំពោះស្រុកទាំង២កូវង៉ាងនិងយ្វៀងហាយ។

ទន្ទឹមនឹងនោះ ពង្រឹងការងារផ្សព្វផ្សាយ ចលនាច្រើនជាងនេះទៀត។ យកចិត្តទុកដាក់ការងារផ្សព្វផ្សាយត្រូវផ្សាផ្ជាប់នឹងបណ្តាគំរូជាក់ស្តែង។ គណៈចង្អុលការបណ្តាមូលដ្ឋាន ត្រូវប្រមូលផ្តុំចង្អុលការបណ្តាលក្ខឋានមានជាប់ទាក់ទងដល់លើកកំពស់ប្រាក់ចំណូល កាត់បន្ថយក្រដល់ប្រជាជន បរិស្ថាន ក្នុងនោះយកចិត្តទុកដាក់ដល់ការរៀបចំការផលិតឡើងវិញ ចលនាបណ្តាគ្រួសារកសិករចូលរួមកសាងបណ្តាក្រុមសហការ សហករណ៍របៀបថ្មី ចងចសម្ព័ន្ធតាមកន្សោមតម្លៃច្រកចេញដល់ផលិតផលចូលរួមកម្មវិធីOCOP៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 15
  • ថ្ងៃនេ: 586
  • ក្នុងសប្តាហ៍: 9,738
  • ទាំងអស់: 592,649