អនុវត្តព្រមៗគ្នា និងមានប្រសិទ្ធភាពភារកិច្ចត្រួតពិនិត្យស៊ើបអង្កេត

កាលពីថ្ងៃទី ១៨ ខែកក្កដា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំង សន្និបាតផ្ស ព្វផ្សាយ សេចក្តីសម្រេចចិត្តលេខ ២២ 22-QĐ/TW ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សស្តីពីការងារត្រួតពិនិត្យ ស៊ើបអង្កេត និងពិន័យបក្ស និងសេចក្តីសម្រេចចិត្តលេខ ៦៩-QĐ/TW ចុះថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ របស់ការិយាល័យនយោបាយស្តីពីការពិន័យអង្គការចាត់តាំងបក្ស បក្ខជនបំពាន។ 

អញ្ជើញចូលរួមសន្និបាតមានសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត។

ស្ថិតនៅនឹងសន្និបាត សមមិត្តង្វៀងធីមិញតឹម សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត  និងសមមិត្តឡេថាញ់អ៊ូយ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត បានរបាយការណ៍បណ្តាខ្លឹមសារសំខាន់ៗ បណ្តាចំណុចថ្មី តម្រែតម្រង់បំពេញបន្ថែមរបស់សេចក្តីកំណត់លេខ ២២-QĐ/TW និងសេចក្តីកំណត់លេខ ៦៩-QĐ/TW

ស្ថិតលើមូលដ្ឋាននៃសេចក្តីកំណត់លេខ ២២-QĐ/TW រួមមាន ០៧ ជំពូក ៣៦ មាត្រា ធ្វើលម្អិតបណ្តាខ្លឹមសារអំពីការងារត្រួតពិនិត្យ ស៊ើបអង្កេត និងពិន័យរបស់បក្ស។ សេចក្តីកំណត់លេខ ៦៩-QĐ/TW រួមមាន ០៤ ជំពូក ជាមួយនឹង ៥៨ មាត្រាកំណត់ខ្លឹមសារល្មើស និងរូបភាពពិន័យអង្គការចាត់តាំងបក្ស បក្ខជនល្មើសដល់កម្រិតត្រូវអនុវត្តការពិន័យ។

យោងលើមូលដ្ឋានជ្រួតជ្រាបបណ្តាខ្លឹមសាររបស់សេចក្តីកំណត់លេខ ២២-QĐ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស និងសេចក្តីកំណត់លេខ ៦៩-QĐ/TW របស់ការិយាល័យនយោបាយ សមមិត្តអនុលេខាបក្សខេត្តឡឹមមិញដាំងសំណូមពរគណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្សគប្បីប្រមូលផ្តុំអនុវត្តភារកិច្ចមួយចំនួនដូចជា៖ បន្តដឹកនាំ ចង្អុលការកសាងផែនការចាត់តាំងសិក្សាស្រាវជ្រាវ ជ្រួតជ្រាបបណ្តាឯកសាររបស់បក្សស្តីពីការងារត្រួតពិនិត្យ ស៊ើបអង្កេត និងជ្រួតជ្រាបគ្រប់គ្រាន់បណ្តាខ្លឹមសារដែលបានចែងក្នុងសេចក្តីកំណត់លេខ ២២-QĐ/TW និងសេចក្តីកំណត់លេខ ៦៩-QĐ/TW។ អនុវត្តដោយព្រមៗគ្នា មានប្រសិទ្ធភាពភារកិច្ចត្រួតពិនិត្យ ស៊ើបអង្កេតដោយភ្ជាប់ជាមួយនឹងការអនុវត្តន៍សេចក្តីសន្និដ្ឋានលេខ ២១-KL/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្សស្តីពីការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។

អនុវត្តមានប្រសិទ្ធភាពបែបបទសហការរវាងគណៈកម្មាធិការត្រួតពិនិត្យជាមួយនឹងបណ្តាស្ថាប័ន អង្គការចាត់តាំងបក្សក្នុងការអនុវត្តន៍ការងារត្រួតពិនិត្យ ស៊ើបអង្កេត ពិន័យរបស់បក្ស។ គួបផ្សំនឹងការ “កសាង និងប្រឆាំង” ក្នុងនោះយក “កសាង”ជាសារសំខាន់ដើម្បីអនុវត្តមានប្រសិទ្ធភាពការងារត្រួតពិនិត្យ ស៊ើបអង្កេតរួមចំណែកកសាងបក្សស្អាតស្អំរឹងមាំអំពីសតិអារម្មណ៍ នយោបាយ សីលធម៌ ចាត់តាំង និងកម្មាភិបាល។ ក្នុងដំណាក់កាលអនុវត្តគប្បីច្បាមខ្ជាប់វិធានការ ល័ក្ខការណ៍ បែបបទ បណ្តាវិធានការសារវន្តក្នុងការងារត្រួតពិនិត្យ ស៊ើបអង្កេត និងបែបផែនកំណត់អនុវត្តភារកិច្ចការងារត្រួតពិនិត្យ ស៊ើបអង្កេតសម្រេចគុណភាព ប្រសិទ្ធភាព។

ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សទាន់ពេលដើម្បីចង្អុលការ ដាស់តឿន តម្រែតម្រូវនូវបណ្តាភាពអន់ខ្សោយ គុណវិបត្តិដែលឆ្លងតាមការត្រួតពិនិត្យ ស៊ើបអង្កេត មិនទុកឱ្យអូសអន្លាយ មានកើតឡើងការបំពានល្មើសធំនាំឱ្យត្រូវពិន័យ។ បង្កើនការចង្អុលការ ណែនាំរបស់គណៈកម្មាធិការត្រួតពិនិត្យថ្នាក់លើជាមួយនឹងគណៈកម្មាធិការត្រួតពិនិត្យថ្នាក់ក្រោមក្នុងការងារត្រួតពិនិត្យ ស៊ើបអង្កេត និងពិន័យបក្សតាមសេចក្តីកំណត់លេខ ១៩៥-QĐ/TW ចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៩ របស់គណៈលេខាមជ្ឈិមបក្ស៕ ប្រែសម្រួល៖រតនា

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 19
  • ថ្ងៃនេ: 563
  • ក្នុងសប្តាហ៍: 9,715
  • ទាំងអស់: 592,626