ត្រាវិញ មិទ្ទិញបង្ការបង្ក្រាបឧក្រឹដ្ឋជន បង្ការបង្ក្រាបគ្រឿងញៀនឆ្នាំ២០២២
ចូលរួមជ្រោមជ្រែងខែសកម្មភាពបង្ការបង្ក្រាបគ្រឿងញៀន កាលពីព្រឹកថ្ងៃទី២៤ មិថុនា មន្ទីរព័ត៌មាននិងទូរគមនាគម សហការជាមួយគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ចាត់តាំងពិធីមិទ្ទិញបង្ការបង្ក្រាបឧក្រិដ្ឋជន បង្ការបង្ក្រាបគ្រឿងញៀនខេត្តត្រាវិញ ឆ្នាំ២០២២។

អញ្ជើញចូលរួមពិធីមានលោក គាងបាញ់ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោកង្វៀងថាញ់ល្វឹង នាយករងមន្ទីរព័ត៌មានិងទូរគមនាគម អ្នកស្រ្តីថាច់ធីសាធី ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ តំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្ត ព្រមទាំងកងកម្លាំងសមាជិកយុវជនចូលរួមក្បូនដង្ហែ។

ខែបង្ការបង្ក្រាបគ្រឿងញៀនឆ្នាំ២០២២មានប្រធានបទ «លើកកំពស់ប្រសិទ្ធភាពការងារបន្សាបញៀន និងគ្រប់គ្រងអ្នកប្រើប្រាស់ខុសច្បាប់សារធាតុញៀន - ដើម្បីសហគមន៍មួយមានសុខភាពល្អនិងសុវត្ថិភាព»។

ឧក្រិដ្ឋជន និងគ្រឿងញៀនតែងតែជាក្តីយកចិត្តទុកដាក់ពិសេសរបស់សង្គមទាំងមូល។ ផលវិបាកនៃគ្រឿងញៀនជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ សន្តិសុខសណ្តាប់ធ្នាប់ គំរាមកំហែងដល់ជីវភាពសន្តិភាពនិងសុភមង្គលរបស់ប្រជាជន; បំផ្លាញសុខភាព បណ្តាលឲ្យខួចចរិតលក្ខណៈ សីលធម៌ និងប្រពៃណីវប្បធម៌ដ៏ល្អរបស់ជាតិ។

ចាប់តាំងពីដើមឆ្នាំ២០២២មកដល់ពេលនេះ គ្រាន់តែគិតដោយឡែកនៅលើភូមិសាស្រ្តស្រុកចូវថាញ់បានចាប់កាត់ទោសឧក្រិដ្ឋជនពីគ្រឿងញៀន៤ករណី លប់បំបាត់បាន៨កន្លែង និងត្រួតពិនិត្យរកឃើញ៨៤ករណីប្រើប្រាស់ខុសច្បាប់សារធាតុគ្រឿងញៀន បង្កើតឯកសារបញ្ជូនទៅបន្សាបញៀនដោយចាប់បង្ខំ៤ករណី ចលនាបន្សាបញៀនស្ម័គចិត្ត២ករណី បង្កើតឯកសាអប់រំនៅឃុំ ទីប្រជុំជន និងបង្កើតឯកសារគ្រប់គ្រងអ្នកប្រើប្រាស់គ្រឿងញៀន៤១ករណី។

ពិធីមិទ្ទិញគឺដើម្បីកោះហៅដល់គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកពង្រឹងការផ្សព្វផ្សាយលើកកំពស់ការយល់ដឹងសង្គមពីគ្រឿងញៀន ពង្រីកកម្លាំងចលនាប្រជាជនទាំងមូលរកឃើញ ថ្កោលទោសឧក្រិដ្ឋជនគ្រឿងញៀន អនុវត្តបណ្តាវិធានការបង្ការទប់ស្កាត់ការប្រើប្រាស់បណ្តាសារធាតុបង្កឲ្យញៀន សារធាតុផ្សំ ។ ប្រជាជនទាំងអស់ចូរនិយាយថាទេជាមួយគ្រឿងញៀន រួមជាមួយកងកម្លាំងសមត្ថកិច្ចធ្វើល្អការងារបង្ការ បង្ក្រាបគ្រឿងញៀន។ រួមដៃការពារកូនចៅរបស់យើងគេចផុតគ្រោះថ្នាក់ពីគ្រឿងញៀន រួមដៃកសាងបរិយាកាសរស់នៅសន្តិសុខ សុវត្ថិភាព គ្មានគ្រឿងញៀន រួមចំណែករក្សាខ្ជាប់ខ្ជួននិងរុញច្រានថយក្រោយអបាយមុខគ្រឿងញៀនចេញផុតពីជីវភាពរស់នៅនៃសង្គម កសាងខេត្តត្រាវិញអារ្យធម៌ សម្បូរ ស្រស់ស្អាត៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291823