តំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតនៅឃុំហ្វាអឹង និងចូវដៀងស្រុកកូវកែ

កាលពីថ្ងៃទី ២២ ខែមិថុនា  តំណាងរដ្ឋសភា នីតិកាលទី ១៥អង្គភាពខេត្តត្រាវិញជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតជាង ១០០ នាក់ របស់ឃុំហ្វាអឹង និងចូវដៀង ស្រុកកូវកែ។

ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញរួមមាន លោកង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី១៥ អង្គភាពខេត្តត្រាវិញ លោកថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមតំណាងជំនាញនៃក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី១៥ អង្គភាពខេត្តត្រាវិញ លោកបេត្រុងអាញ លោកស្រីផាមធីហុងយៀម។ អញ្ជើញចូលរួមមានលោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ស្រុកកូវកែ។

តំណាងឱ្យក្រុមប្រតិភូតំណាងរដ្ឋសភា លោកស្រីផាមធីហុងយៀម ឆ្លងលទ្ធផលកម្មវិធីសម័យប្រជុំលើកទី ៣ របស់រដ្ឋសភា បណ្តាសេចក្តីសំណើស្នើរបស់មាមីងម្ចាស់ឆ្នោត និងឆ្លើយនូវបណ្តាសេចក្តីសំណើស្នើរបស់មាមីងម្ចាស់ឆ្នោតបានយកចិត្តទុកដាក់។ ជាមួយនឹងស្មារតីទទួលបន្ទុកខ្ពស់ ក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពត្រាវិញចូលរួមយោបល់ក្នុងបណ្តាអង្គប្រជុំពិភាក្សានៅនឹងក្រុម និងពិភាក្សាផ្ទាល់ក្នុងសាលប្រជុំបាន ២០ លើកយោបល់ រួមមានបណ្តាខ្លឹមសារស្តីអំពីពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិ-សន្តិសុខរបស់តំបន់វាលទំនាបទន្លេគឺវឡុង និងរបស់ខេត្តត្រាវិញ។ ពិសេសគឺបញ្ហាច្រកចេញរបស់ផលិតផល តម្លៃសម្ភារជី សន្ទុះកំណើនកសាងផ្លូវល្បឿនលឿនចូវដុក-កឹងធើ សុខត្រាំង ផ្លូវល្បឿនលឿនហុងងឺ-ត្រាវិញ ស្ពានដាយង៉ាយ។

ស្ថិតនៅនឹងពិធីជួបសំណេះសំណាលនេះ ដោយមាន ០៧ លើកយោបល់របស់មាមីងម្ចាស់ឆ្នោតសំណើស្នើដូចជា៖ ស្រុក ខេត្តគប្បីកសាងរោងផ្សារដើម្បីបម្រើតម្រូវការលក់ដូររបស់ប្រជាជនឃុំចូវដៀង សព្វថ្ងៃនេះមូលដ្ឋានមិនទាន់មានផ្សារសម្រាប់ធ្វើអាជីវកម្ម ជួបលំបាកក្នុងវិស័យធ្វើពាណិជ្ជកម្មនៅមូលដ្ឋាន។ គប្បីមានគោលនយោបាយឧបត្ថម្ភជនរួមជាតិខ្មែរទិញបណ្ណគាំពារសុខាភិបាល កសាងបណ្តាតួទេសចរណ៍ដោយភ្ជាប់ជាមួយនឹងបណ្តាវត្តដើម្បីបម្រើភ្ញៀវទេសចរ។ កម្រិតអាយុចំពោះអ្នកមានវ័យចាស់ពេលចូលរួមក្នុងសមាគមដោយកម្រិតអាយុខ្ពស់ហួស គប្បីបន្ថយចុះដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកបានចូលរួមក្នុងសមាគម។ របបប្រាក់បំណាច់សម្រាប់អ្នកធ្វើសកម្មភាពមិនជំនាញនៅភូមិនៅទាប ពិបាកនឹងទាក់ទាញមនុស្សចូលរួម។

ស្ថានភាពខ្វះទឹកសាបសម្រាប់ផលិត គប្បីកសាងបណ្តាអនុស្ថានីយ៍បូមទឹកបន្តចូលវាលស្រែបម្រើឱ្យការផលិតស្រូវ តម្លៃសម្ភារកសិកម្មកើនខ្ពស់ គប្បីមានគោលនយោបាយឧបត្ថម្ភកសិករផលិតស្រូវ បញ្ហាប្រេងសាំង ជីបន្លំក្លែងក្លាយ អន់គុណភាពរួមជាមួយនឹងបណ្តាខុសឆ្គងដែលមានកើតឡើងលើវិស័យសុខាភិបាលអូសបន្លាយបង្កឱ្យអរិចិត្តក្នុងប្រជាជន។

បណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោតតែងបានថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ស្រុកកំណត់ត្រា និងដោះស្រាយក្នុងពិធីជួបសំណេះសំណាលនេះដែរ។

ក៏ស្ថិតក្នុងពិធីនេះដែរលោកលេខាបក្សខេត្តង៉ូជីកឿង បានជូនព័ត៌មានដល់មាមីងម្ចាស់ឆ្នោតអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម ពិសេសគឺការងារបង្ការបង្រ្កាបអំពើពុករលួយ បណ្តាករណីរឿងមានកើតឡើងលើភូមិសាស្ត្រខេត្តតែងបានត្រួតពិនិត្តវិនិច្ឆ័យទាន់ពេល និងត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 21
  • ថ្ងៃនេ: 2378
  • ក្នុងសប្តាហ៍: 16,898
  • ទាំងអស់: 488,554