ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយគណៈប្រតិភូការងាររបស់សមាគមមិត្តភាពជប៉ុន-វៀតណាម
កាលពីរសៀលថ្ងៃទី២១ មិថុនា ក្រុមប្រតិភូការងាររបស់សមាគមមិត្តភាពជប៉ុន-វៀតណាម ដឹកនាំដោយលោក Hironori Sakai ប្រធានសមាគមមិត្តភាពជប៉ុន-វៀតណាមតំបន់ Kansai ធ្វើជាប្រធានក្រុមបានអញ្ជើញមកសួរសុខទុក្ខ និងធ្វើការជាមួយនឹងខេត្តត្រាវិញ។

ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយនឹងគណៈប្រតិភូការងារមានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ព្រមទាំងតំណាំងថ្នាក់ដឹកនាំសមាគមមិត្តភាពវៀតណាម-ជប៉ុនខេត្តត្រាវិញ បណ្តាមន្ទីរ ស្ថាប័នខេត្ត គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច សាកលវិទ្យាល័យត្រាវិញ សាលាឧត្តមវិជ្ជាជីវៈត្រាវិញ។

ពិធីធ្វើការដើម្បីដោះដូរពីឱកាសសហប្រតិបត្តិការរវាងសមាគមជាមួយខេត្តត្រាវិញ។ ទន្ទឹមនឹងនោះ ឆ្ពោះដល់ពិធីរំលឹកខួបអនុស្សាវរីយ៍ឆ្នាំទី៥០ទិវាបង្កើតភាពទំនាក់ទំនងទូតវៀតណាម-ជប៉ុនដល់ឆ្នាំ២០២៣។ នៅទីនេះ គណៈប្រតិភូការងារបានស្តាប់ថ្នាក់ដឹកនាំខេត្តឧទ្ទេសនាមពីសក្តានុពលបរិយាកាសវិនិយោគរបស់ខេត្ត គណៈប្រតិភូការងាររបស់សមាគមមិត្តភាពជប៉ុន-វៀតណាមក៏ឧទ្ទេសនាមពីតម្រូវការស្វែងយល់ការវិនិយោគនៅខេត្តត្រាវិញ។

ថ្លែងយោបល់នៅពិធីធ្វើការអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀនបានឲ្យដឹង៖ ក្នុងការអភិវឌ្ឍន៍របស់ខេត្ត ខេត្តយកចិត្តទុកដាក់លើកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិលើបណ្តាវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចេណ៍ បណ្តុះបណ្តាល បញ្ជូនពលកម្មទៅធ្វើការក្រៅប្រទេស។ ត្រាវិញជានិច្ចកាលស្វាគមន៍ម្ចាស់វិនិយោគជប៉ុនមកស្វែងយល់ឱកាសវិនិយោគក្នុងខេត្ត។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្ឈឹមថាជាមួយនឹងសក្តានុពល និងភាពមានប្រៀបដែលកំពុងតែមានស្រាប ព្រមជាមួយនឹងភាពទំនាក់ទំនងល្អប្រពៃរវាងប្រទេសទាំង២ ត្រាវិញ និងតំបន់ Kansai ប្រទេសជប៉ុនដោយមានឱកាសជាច្រើនដើម្បីសហប្រតិបត្តិការវិនិយោគ។

លោក Hironori Sakai វាយតម្លៃខ្ពស់បរយាកាសវិនិយោគ ធ្វើអាជីវកម្មនៅខេត្តត្រាវិញ និងសន្យាសមាគមនឹងសកម្មកោះហៅវិនិយោគ ជម្រុញកិច្ចសហប្រតិបត្តិការចូលខេត្ត។ លោក Hironori Sakai ចែករំលែក៖ ត្រាវិញមានគោលនយោបាយសម្រាប់និស្សិតបានបុលទុនទៅរៀនសូត្រ និងធ្វើការនៅប្រទេសជប៉ុន នេះជាប្រការមួយដ៏អស្ចារ្យ ហើយលោកបានសំណូមពរខេត្តគប្បីបន្តបង្កលក្ខណៈល្អជាង ទៀតសម្រាប់ប្អូនៗវ័យក្មេងរបស់ខេត្តត្រាវិញមានឱកាសរៀនសូត្រ និងធ្វើការនៅប្រទេសជប៉ុន។

នៅក្នុងឱកាសនេះដែរ ខេត្តត្រាវិញ និងគណៈប្រតិភូការងារបានដោះដូរនូវខ្លឹមសារសហប្រតិបត្តិការជាច្រើនដូចជា៖ បង្កើតផ្នែកភាសាជប៉ុននៅសកលវិទ្យាល័យត្រាវិញ ជំរុញពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌រវាងបណ្តាអាជីវកម្មតំបន់ Kansai និងត្រាវិញ ក្នុងនោះកសិ-ជលផលជាចម្បង សហប្រតិបត្តិការបញ្ជូនពលករទៅធ្វើការ។ល។ សង្ឈឹមថាបណ្តាខ្លឹមសារដែលបានដោះដូរនឹងនាំមកប្រសិទ្ធភាពជាក់ស្តែង រួមចំណែកពង្រឹងការយល់ដឹងជាមួយគ្នា ពង្រឹងភាពទំនាក់ទំនងល្អប្រពៃរវាងប្រទេសវៀតណាម-ជប៉ុនជាងទៀត៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291764