សម័យប្រជុំលើកទី ៤-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០៖ សម័យប្រជុំអនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ២០ យ៉ាង

កាលពីថ្ងៃទី ១០ ខែមិថុនា ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ចាត់តាំងសម័យប្រជុំលើកទី ៤ (សម័យប្រជុំឯកទេស)។ សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត យឿងធីង៉ុកធើ និងគាងក្វឹង ធ្វើជាអធិបតីអង្គប្រជុំ។ 

សម័យប្រជុំលើកនេះ ក្រុមប្រឹក្សាប្រជាជនខេត្តពិនិត្យ និងឯកភាពអនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ២០ យ៉ាងដូចជា៖()សេចក្តីសម្រេចចិត្តផ្តល់សច្ចាប័នតម្រែការទូទាត់ប្រាក់ប្រមូល និងថវិកាសល់ពីឆ្នាំ ២០២០។ (សេចក្តីសម្រេចចិត្តស្តីពីការបំពេញបន្ថែមគ្រោងថវិកា បំពេញបន្ថែមមានគោលដៅ និងតម្រែតម្រងគ្រោងថវិកាចំណាយឆ្នាំ ២០២២។ (៣) សេចក្តីសេចក្តីសម្រេចចិត្តស្តីពីការពន្យារពេលវេលាអនុវត្ត និងរំសាយផែនការវិនិយោគសាធារណៈពីថវិកាខេត្តឆ្នាំ ២០២១ ឆ្លងទៅឆ្នាំ ២០២២។ (៤) សេចក្តីសេចក្តីសម្រេចចិត្ត ស្តីពីការ បំពេញបន្ថែមផែនការវិនិយោគសាធារណៈមធ្យម ទុនថវិកាខេត្ត ដំណាក់កាល ២០២១-២០២៥ និងបំពេញបន្ថែមផែនការវិនិយោគសាធារណៈឆ្នាំ ២០២២។(៥) សេចក្តីសម្រេចចិត្ត ស្តីពី ភារកិច្ចតម្រែតម្រង់គ្រោងផែនការរួមកសាងតំបន់សេដ្ឋកិច្ចឌិញ អាង ខេត្តត្រាវិញដល់ឆ្នាំ ២០៤០។(៦) សេចក្តីសម្រេចចិត្តស្តីពីសម្រេចចិត្ត លើគោលការណ៍បង្វែរគោលដៅប្រើប្រាស់ ព្រៃបង្ការមកគោលដៅផ្សេងលើភូមិសាស្រ្តខេត្តត្រាវិញ។(៧) សេចក្តីសម្រេចចិត្ត ស្តីពីការ ឆ្លងតម្រែតម្រង់ បំពេញបន្ថែមបញ្ជីរាយឈ្មោះបណ្តាសំណង់ គម្រោងការគប្បីត្រូវដកយកដី មកក្នុងឆ្នាំ ២០២២ នៅលើភូមិសាស្ត្រខេត្ត។ (៨) សេចក្តីសម្រេចចិត្តស្តីពីការឆ្លងតម្រែតម្រង់បំពេញបន្ថែមបញ្ជីរាយឈ្មោះបណ្តាសំណង់ គម្រោងការគប្បីបង្វែរគោលដៅប្រើប្រាស់ដីផលិតស្រូវមកប្រើប្រាស់ទៅក្នុងគោលដៅផ្សេងក្នុងឆ្នាំ ២០២២ នៅលើភូមិសាស្ត្រខេត្ត។ (៩) សេចក្តីសម្រេចចិត្ត ស្តីពីការ ចេញផ្សាយបញ្ជីរាយឈ្មោះសេវាបុព្វហេតុសាធារណៈប្រើប្រាស់ថវិការដ្ឋ ស្ថិតលើវិស័យធនធាន និងបរិស្ថានលើភូមិសាស្ត្រខេត្ត។ (១០)សេចក្តីសម្រេចចិត្តស្តីពី ចេញផ្សាយបញ្ជីរាយឈ្មោះសេវាបុព្វហេតុសាធារណៈប្រើប្រាស់ថវិការដ្ឋស្ថិត លើវិស័យវិទ្យាសាស្ត្រ-  បច្ចេកវិជ្ជាលើភូមិសាស្ត្រខេត្ត។ (១១) សេចក្តីសម្រេចចិត្តស្តីពី ចេញផ្សាយបញ្ជីរាយឈ្មោះសេវាបុព្វហេតុសាធារណៈប្រើប្រាស់ថវិការដ្ឋស្ថិតលើវិស័យឧស្សាហពាណិជ្ជកម្មលើភូមិសាស្ត្រខេត្ត។(១២) សេចក្តីសម្រេចចិត្ត ស្តីពីការចេញផ្សាយបញ្ជីរាយឈ្មោះសេវាបុព្វហេតុសាធារណៈប្រើប្រាស់ថវិការដ្ឋលើវិស័យព័ត៌មាន និងឃោសនាការលើភូមិសាស្ត្រខេត្ត។ (១៣) សេចក្តីសម្រេចចិត្ត ស្តីពីការ កំណត់អំពីគោលនយោបាយមួយចំនួនឧបត្ថម្ភពង្រីកក្នុងវិស័យទេសចរណ៍លើភូមិសាស្ត្រខេត្ត ដំណាក់កាល ២០២២-២០២៥។ (១៤) សេចក្តីសេចក្តីសម្រេចចិត្ត ស្តីពីការ ចេញផ្សាយបញ្ជីរាយឈ្មោះសេវាបុព្វហេតុ សាធារណៈប្រើប្រាស់ថវិការដ្ឋលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍លើភូមិសាស្ត្រខេត្ត។(១៥) សេចក្តីសេចក្តីសម្រេចចិត្ត ស្តីពីការផ្ត ល់ សច្ចាប័នផែនការ វិធីសាស្ត្រឧបត្ថម្ភត្រួតពិនិត្យការឧបត្ថម្ភ និងប្រើប្រាស់ថវិកាសម្រាប់ បណ្តាមូលដ្ឋានអប់រំកុមារពន្លកឯកជនក្រៅរដ្ឋ ឯកជននៅលើភូមិសាស្ត្រដែលមានតំបន់ឧស្សាហកម្មកន្លែងដែលមានកម្មករ ពលកម្មច្រើនលើភូមិសាស្ត្រខេត្តឆ្នាំសិក្សា ២០២១-២០២២។ (១៦) សេចក្តីសេចក្តីសម្រេចចិត្ត ស្តីពីការចេញផ្សាយបញ្ជីរាយឈ្មោះសេវាបុព្វហេតុសាធារណៈប្រើប្រាស់ថវិការដ្ឋក្នុងវិស័យអប់រំ-បណ្តុះបណ្តាលលើភូមិសាស្ត្រខេត្ត។ (១៧) សេចក្តីសម្រេចចិត្តស្តីពីការ កំណត់សោហ៊ុយប័ណ្ណគ្រួសារលើភូមិសាស្ត្រខេត្ត។(១៨) សេចក្តីសម្រេចចិត្ត ស្តីពីការ ផ្តល់សច្ចាប័នថវិកាឧបត្ថម្ភមួយលើកចំពោះគ្រួសារ ដែលមានយុទ្ធជនពលីច្រើននាក់ដែលបានប្រទានជូនគ្រឿងឥស្សរិយយសឯករាជ្យនៅលើភូមិសាស្ត្រខេត្ត។ (១៩) សេចក្តីសម្រេចចិត្ត ស្តីពីការ ចេញផ្សាយបញ្ជីរាយឈ្មោះសេវាបុព្វហេតុ សាធារណៈប្រើប្រាស់ថវិការដ្ឋស្ថិតលើវិស័យ រក្សាទុកលើភូមិសាស្ត្រខេត្ត។  (២០) សេចក្តីសម្រេចចិត្តបោះឆ្នោតបំពេញបន្ថែមលោកត្រឹងទ្រឿងយ៉ាង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញចូលជាសមាជិកគណៈកម្មាធិការប្រជាជនខេត្ត អាណត្តិកាល ២០២១-២០២៦។

មានយោបល់បិទសម័យប្រជុំ សមមិត្តគឹមង៉ុកថាយសំណូមពរ៖ គណៈកម្មាធិការប្រជាជនខេត្ត ចង្អុលការបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្តប្រញាប់ចាត់តាំងអនុវត្តបណ្តាសេចក្តីសម្រេចចិត្តដែលបានក្រុមប្រឹក្សាប្រជាជនខេត្តអនុម័តិឆ្លង។ ក្នុងដំណាក់កាលចាត់តាំងអនុវត្តគប្បីប្រមូលផ្តុំពិនិត្យឡើងវិញ តម្រែតម្រងបំពេញបន្ថែមបណ្តាភារកិច្ច វិធានការឬខ្លឹមសារដែលគប្បីត្រូវតម្រែតម្រង បំពេញបន្ថែមឱ្យសមស្របជាមួយនឹងស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន។ អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាគណៈ ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តគប្បីពង្រីកតួនាទីត្រួតពិនិត្យការផ្សព្វផ្សាយអនុវត្តបណ្តាសេចក្តីសម្រេចចិត្តដែលទើបបានឆ្លង៕រតនា

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 15
  • ថ្ងៃនេ: 2359
  • ក្នុងសប្តាហ៍: 16,879
  • ទាំងអស់: 488,535