សកម្មចូលរួម ខិតខំសម្រេចបណ្តាភាគកម្រិតទាក់ទិនដល់ផលិតផល OCOP ឆ្នាំ២០២២

កាលពីរសៀលថ្ងៃទី២ ឧសភា លោក ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការកសាងពង្រីកផលិតផល OCOP ពាណិជ្ជសញ្ញា ស្វែងរកប្រភពដើមផលិតផល និងពង្រីកពាណិជ្ជកម្មអេឡិចត្រូនិចខេត្តត្រាវិញ ធ្វើអធិបតីអង្គប្រជុំត្រួតពិនិត្យស្ថានភាពអនុវត្តការងារកសាងពង្រីកផលិតផលOCOP ពាណិជ្ជសញ្ញា ស្វែងរកប្រភពដើមផលិតផល និងពង្រីកពាណិជ្ជកម្មអេឡិចត្រូនិចខេត្តត្រាវិញ យកយោបល់រួមបំពេញសេចក្តីព្រៀងផែនការកសាងផលិតផល OCOP សហការជាមួយសហភាពសហករណ៍វៀតណាម សហភាពសហករណ៍ OCOP វៀតណាម និងផែនការអនុវត្តសារាចរលេខ២០-CT/TU ចុះថ្ងៃ១៣ មេសា ឆ្នាំ២០២២ របស់គណៈអចិន្ត្រៃយ៍បក្សខេត្តស្តីពីពង្រីកផលិតផលOCOP នៅលើភូមិសាស្រ្តខេត្ត។ ចូលរួមអង្គប្រជុំមានបណ្តាសមាជិកគណៈចង្អុលការ ថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័ន ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

ផែនការពង្រីកផលិតផល OCOP ត្រាវិញ ដើម្បីសហការជាមួយសហភាពសហករណ៍OCOP វៀតណាម សំដៅផ្សព្វផ្សាយមានប្រសិទ្ធភាព ព្រមៗគ្នាបណ្តាខ្លឹមសារនៃកម្មវិធីOCOP និងកសាងពាណិជ្ជសញ្ញា ស្លាកសញ្ញាតាំងពីខេត្តរហូតដល់មូលដ្ឋាន។ សុក្រិត្យ លើកកំពស់បណ្តាផលិតផលចុះឈ្មោះចូលរួមកម្មវិធីOCOP សម្រេចបានពីផ្តាយ៣ឡើងទៅ។ លើកកំពស់សមត្ថភាពគ្រប់គ្រងនិងអភិបាលកិច្ចអាជីវកម្ម ពង្រីកផលិតផលដល់បណ្តាមូលដ្ឋានផលិតចូលរួមកម្មវិធីOCOP។

ផែនការអនុវត្តសារាចរលេខ២០-CT/TU ដើម្បីបន្តលើកកំពស់គុណភាព ប្រសិទ្ធភាពអនុវត្តកម្មវិធីOCOP និងកសាងស្លាកសញ្ញា ពាណិជ្ជសញ្ញាផលិតផលទៅតាមទិសដៅស្ថិរភាព បង្កើនការប្រកួតប្រជែង និងការប្រើប្រាស់ទំនិញនៅលើទីផ្សារ។ ផែនការដាក់ចេញភាគកម្រិតជាក់ស្តែងមួយចំនួន៖ ជម្រុញមាំការផ្សព្វផ្សាយបណ្តាភារកិច្ចវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអនុវត្តខ្លឹមសារកម្មវិធីលេខ ១៤-CTr/TU ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត ស្រាវជ្រាវ អនុវត្ត និផ្ទេរជូនភាពជឿនលឿនខាងវិទ្យាសាស្រ្ត-បច្ចេកទេសនៅលើភូមិសាស្រ្តខេត្តត្រាវិញ ដំណាក់កាល២០២២-២០២៥ និងបណ្តាឆ្នាំបន្តបន្ទាប់ទៀត គាំទ្រការពារកម្មសិទ្ធិបញ្ញាទៅតាមសេចក្តីសម្រេចចិត្តលេខ ៨០/2019/NQ-HĐND ចុះថ្ងៃទី១២ មេសា ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត៖ ពាណិជ្ជសញ្ញាសមូហភាពចំនួន១០ ពាណិជ្ជសញ្ញាធម្មតាចំនួន៥០ ការរចនាឧស្សាហកម្មចំនួន១០ ការច្នៃប្រឌិតចំនួន៥លើដំណោះស្រាយមានប្រយោជន៍ និងពាណិជ្ជសញ្ញាចុះបញ្ជីអន្តរជាតិចំនួន៥។

ទន្ទឹមនឹងនោះ ផ្សព្វផ្សាយតិចបំផុត១៥ភារកិច្ចវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញាចុះឈ្មោះសម្រាប់ការការពារពាណិជ្ជសញ្ញាបានទទួលស្គាល់ចំនួន១៣ និងណែនាំភូមិចំនួន២សម្រាប់បណ្តាផលិតផលកសិកម្មពិសេស និងផលិតផល OCOP។ ជារៀងរាល់ឆ្នាំ ទូទាំងខេត្តមានបន្ថែមពី២៥ដល់៣០ផលិតផលឡើងទៅបានទទួលស្គាល់ផលិតផលOCOP សម្រេចចំណាត់ថ្នាក់ពីផ្កាយ៣ឡើងទៅ។

ខិតខំប្រឹងប្រែងមានផលិតផលOCOP ជាង៥០%ពីផ្តាយ៣ឡើងទៅបានចូលរួមក្នុងប្រព័ន្ធស្វែងរកប្រភពដើមផលិតផល មានផលិតផលOCOPជាង៧០%ពីផ្កាយ៣ឡើងទៅបានចូលរួមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច។

ថ្លែងសន្និដ្ឋាន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន វាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់បណ្តាសមាជិកគណៈចង្អុលការ ក្រុមជំនួយការ។ ទន្ទឹមនឹងនោះ ចង្អុលការមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទធ្វើជាក្បាលម៉ាស៊ីនសហការជាមួយសហភាពសហករណ៍OCOP វៀតណាម ធ្វើអធិបតីសហការនឹងបណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋានអនុវត្តចងសម្ព័ន្ធប្រើប្រាស់ផលិតផលOCOPនៅក្នុងនិងក្រៅខេត្ត ជ្រើសរើសទីកន្លែងដើម្បីកសាងហាងដាក់តាំង ឧទ្ទេសនាមផលិតផលOCOPនៅលើភូមិសាស្រ្តខេត្ត។ ពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន បណ្តុះបណ្តាលបំពាក់បំប៉ន់និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល។

ទន្ទឹមនឹងនោះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការដល់មន្ទីរ ស្ថាប័ន មូលដ្ឋានសកម្មចូលរួម ខិតខំប្រឹងប្រែងសម្រេចបណ្តាភាគកម្រិតមានជាប់ទាក់ទងពីOCOPឆ្នាំ២០២២ ធ្វើជាមូលដ្ឋានគ្រឹះ ដើម្បីសម្រេចបណ្តាភាគកម្រិតនៅដំណាក់កាល២០២២-២០២៥៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 2
  • ថ្ងៃនេ: 32
  • ក្នុងសប្តាហ៍: 6,544
  • ទាំងអស់: 1,103,639