ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ១១/NQ-CP រំសាយប្រាក់អាទិភាពជាង២.៣០០ពាន់លានដុងសម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ

កាលពីថ្ងៃទី១៨ ឧសភា ធនាគារគោលនយោបាយសង្គមចាត់តាំងអង្គសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសផ្សព្វផ្សាយបណ្តាគោលនយោបាយឥណទានអនុវត្តសេចក្តីសម្រេចចិត្តលេខ១១/NQ-CP ចុះថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋាភិបាល។ ឧបនាយករដ្ឋមន្ត្រី ឡេមិញខៃ អញ្ជើញចូលរួមនិងថ្លែងសុទ្ទកថានៅអង្គសន្និបាត។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ត្រាវិញ មានប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង និងតំណាងបណ្តាមន្ទីរ ស្ថាប័នអញ្ជើញចូលរួម។

តាមលោក ង្វៀងវ៉ាំងធ្វឹង អគ្គនាយករងធនាគារគោលនយោបាយសង្គម គិតមកដល់ពេលនេះ ធនាគារគោលនយោបាយសង្គមអនុវត្តរំសាយប្រាក់ទុនតាមបណ្តាកម្មវិធីឥណទានតាមសេចក្តីសម្រេចចិត្តលេខ១១/NQ-CP សម្រេចជាង២.៣៣៥ពាន់លានដុង។ ក្នុងនោះ ឲ្យបុលឧបត្ថម្ភការងារ ២.០៣៣ពាន់លានដុង ដោយមានអតិថិជនជិត៤០.០០០នាក់បានបុល ដោះស្រាយការងារធ្វើឲ្យពលករជាងជាង៥៨.០០០នាក់។ កម្មវិធីឲ្យសិស្ស និស្សិតបុលទិញកុំព្យូទ័រ ឧបករណ៍សម្រាប់បម្រើដល់ការរៀនបន្តផ្ទាល់រំសាយបានជិត១៥៥ពាន់លានដុង ដោយមានអតិថិជន១៤.៥០០នាក់។ ឲ្យបុលទិញ ជួល ទិញផ្ទះសង្គម ផ្ទះកម្មករ កសាងថ្មី ឬជួសជុលផ្ទះទៅតាមអនុក្រឹត្យលេខ១០០/២០០៥/NĐ-CP រំសាយបាន១៤០ពាន់លានដុង ដោយមានអតិថិជន៧៩៤នាក់បុល។ ឲ្យបុលសម្រាប់គ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សាក្រៅរដ្ឋត្រូវរងឥទ្ធិពលអាស្រ័យដោយជំងឺកូវីដ-១៩គឺ៧,៦ពាន់លានដុង ដោយមានមូលដ្ឋានចំនួន៩០បានឧបត្ថម្ភ។

ធ្វើបទអន្តរាគមន៍នៅអង្គសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានឲ្យដឹង៖ នៅខេត្តត្រាវិញ សាខាធនាគារគោលនយោបាយសង្គមខេត្តបានទទួលបានភាគកម្រិតរបស់មជ្ឈិមប្រគល់ទុនសម្រាប់អនុវត្ត៥កម្មវិធីឥណទានគោលនយោបាយជាមួយដើមទុនចំនួន១៩៧,៥ពានលានដុង។ លទ្ធផល គិតដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២២ រំសាយ បាន២/៥កម្មវិធីជាមួយទុនបុលចំនួន២៩,៥ពាន់លានដុង។

ចង្អុលការអង្គសន្និបាត ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឡេមិញខៃ បានឲ្យដឹង៖ គិតមកដល់បច្ចុប្បន្ននេះ មានគោលនយោបាយជាច្រើនដែលឧបត្ថម្ភតាមសេចក្តីសម្រេចចិត្តលេខ១១/NQ-CP បានផ្សព្វផ្សាយអនុវត្តល្អនិងឈានចូលភាពជាក់ស្តែង។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្នើដល់បណ្តាក្រសួង ផ្នែក មូលដ្ឋាន ធនាគារគោលនយោបាយសង្គមបន្តសហការជិតស្និទ្ធ ធានាបណ្តាកម្មវិធីបានផ្សព្វផ្សាយទាន់ពេល សាធារណៈ តម្លាភាព ដល់ត្រូវមុខសញ្ញាបានទទួល។ ក្តាប់បានទាន់ពេលនិងដោះស្រាយរាល់ការជួបលំបាន ជាប់ជំពាក់កើតឡើងក្នុងដំណើរការអនុវត្ត។ គណៈកម្មាធិការជនជាតិនិងក្រសួងសុខាភិបាលត្រូវមានសារាចរណែនាំអនុក្រិត្យលេខ២៨/២០២២/NĐ-CP ស្តីពីគោលនយោបាយផ្តល់អាទិភាពអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដើម្បីបញ្ជូនគោលនយោបាយគាំទ្រដល់ប្រជាជនបានឆាប់បំផុត។ បណ្តាស្ថាប័នសារព័ត៌មាន ទូរគមនាគមន៍ជម្រុញមាំការផ្សព្វផ្សាយដើម្បីប្រជាជនយល់ពីគោលដៅ អត្ថន័យរបស់បណ្តាគោលនយោបាយឥណទាន បម្រើល្អដល់បណ្តាកម្មវិធីស្តារឡើងវិញ ពង្រីកសេដ្ឋកិច្ច-សង្គម៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 19
  • ថ្ងៃនេ: 2390
  • ក្នុងសប្តាហ៍: 16,910
  • ទាំងអស់: 488,566