បន្តផ្សព្វផ្សាយអនុវត្តបណ្តាភារកិច្ច វិធីសាស្ត្រតាមសេចក្តីសន្និដ្ឋានលេខ 01 – KL/TW ចុះថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយ

កាលពីថ្ងៃទី ១៩ ខែឧសភា គណៈឃោសនាអប់រំមជ្ឈិមបក្សចាត់តាំងសន្និបាតផ្ទេរវេនទូទាំងប្រទេសដើម្បីវាយតម្លៃលទ្ធផល ០១ ឆ្នាំ ផ្សព្វផ្សាយសេចក្តីសន្និដ្ឋានលេខ 01 – KL/TW ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្តីពីបន្តអនុវត្តសារាចរលេខ05-CT/TW “ស្តីពីការជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ”។ 

បណ្តាសមមិត្តង្វៀងត្រុងងៀ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស ឡាស្វឹងម៊ូង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានអន្ត្រៃយ៍គណៈឃោសនាអប់រំមជ្ឈិមបក្ស ឡេហាយបិញសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សបម្រុង អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សធ្វើជាអធិបតីសន្និបាត។

ស្ថិតនៅនឹងមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត អង្គការចាត់តាំងមហាជន-សង្គមខេត្ត គណៈកម្មាធិការរណសិរ្សមាតិភូមិវៀតណាមខេត្ត អ្នករបាយការណ៍ថ្នាក់ខេត្ត ថ្នាក់មជ្ឈិម គណៈឃោសនាអប់រំបក្សខេត្ត បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

ដើម្បីរួមចំណែកបង្កជាបុព្វបទ គ្រឹះធាសម្រាប់ការជំរុញមាំការរៀនសូត្រ និងធ្វើតាមអ៊ំហូដំណាក់កាលថ្មី។ តាមសេចក្តីរបាយការណ៍លទ្ធផល ០១ ឆ្នាំផ្សព្វផ្សាយសេចក្តីសន្និដ្ឋានលេខ 01 – KL/TW ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្តីពីបន្តអនុវត្តសារាចរលេខ

05-CT/TW “ស្តីពីការជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ក្នុងសន្និបាតនេះវាយតម្លៃថា៖ លទ្ធផលអនុវត្តសេចក្តីសន្និដ្ឋានលេខ 01-KL/TW ជំហានដំបូងរួមចំណែកបង្កបុព្វបទគ្រឹះធាសម្រាប់ជំរុញមាំការរៀនសូត្រ និងធ្វើអ៊ំហូដំណាក់កាលថ្មីតាមស្មារតីមហាសន្និបាតលើកទី ១៣ របស់បក្សរួមចំណែកអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតគ្រប់លំដាប់ថ្នាក់នាពេលខាងមុខនេះ។ ការផ្សព្វផ្សាយអនុវត្តសេចក្តីសន្និដ្ឋានលេខ 01- KL/TW ដោយភ្ជាប់ជាមួយនឹងការអនុវត្តន៍សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស និងបណ្តាភារកិច្ចនយោបាយរបស់មូលដ្ឋាន ស្ថាប័ន អង្គភាពបានយកចិត្តទុកដាក់ពិសេស បង្កភាពវិវឌ្ឈន៍យ៉ាងសកម្មក្នុងការយល់ដឹង និងធ្វើសកម្មភាព។ ការពង្រីតួនាទី ភារកិច្ចធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ពិសេសគឺអ្នកជាប្រមុខក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញតែងបានយកចិត្តទុកដាក់។ ការងារផ្សព្វផ្សាយអំពីសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញតែងបានយកចិត្តទុកដាក់ជាបន្ត និងផ្លាស់ប្តូរថ្មីរបៀបធ្វើ ច្នៃប្រតិដ្ឋ មានការជះឥទ្ធិពលយ៉ាងខ្លាំងដល់បណ្តាមុខសញ្ញាផ្សព្វផ្សាយ។ ការសិក្សាស្រាវជ្រាវ អនុវត្ត និងពង្រីកលទ្ធិម៉ាក-ឡេនិន សតិអារម្មណ៍ហូជីមិញបន្តនឹងបានផ្លាស់ប្តូរថ្មីដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព ឆ្លើយតបតម្រូវការរបស់បុព្វហេតុកសាង និងការពារមាតុប្រទេសក្នុងស្ថានភាពថ្មី។ ការងារត្រួតពិនិត្យ ស៊ើបអង្កេតតែងបានយកចិត្តទុកដាក់ មានការអប់រំ ព្រមានដាស់តឿន បង្ការទប់ស្កាត់ខ្ពស់។ល។

តំណាងចូលរួមសន្និបាតបានថ្លែងបទអន្តរាគមន៍ធ្វើឱ្យច្បាស់ជាងទៀតបណ្តាលទ្ធផល បទពិសោធក្រោយរយៈកាល ០១ ឆ្នាំដែលបានអនុវត្តសេចក្តីសន្និដ្ឋានលេខ 01 –KL/TW នៅនឹងផ្នែក មូលដ្ឋាន អង្គភាពរបស់ខ្លួន។ បន្តជំរុញមាំការអនុវត្តន៍បណ្តាភារកិច្ច វិធីសាស្រ្តតាមសេចក្តីសន្និដ្ឋានលេខ 01 - KL/TW សន្និដ្ឋានសន្និបាត ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សង្វៀងត្រុងងៀបានសង្កត់ធ្ងន់ថា៖ ការអនុវត្តសេចក្តីសន្និដ្ឋានលេខ 01 – KL/TW ក្នុងរយៈកាល ០១ ឆ្នាំកន្លងបានលេចធ្លោជាច្រើនទម្រង់ របៀបធ្វើថ្មី ត្រដាងឡើងបានភាពរវៀសរវៃ សម្របជាមួយនឹងព្រឹត្តិការណ៍ថ្មីដែលមានភាពប្រែប្រួលយ៉ាងស្មុគស្មាញអំពីអាសន្នរោគជំងឺ ជំហានដំបូងពង្រីកបានប្រសិទ្ធភាពយ៉ាងច្បាស់លាស់។

ដើម្បីទុកឱ្យការរៀនសូត្រ និងធ្វើតាមអ៊ំហូមានប្រសិទ្ធភាពជាងទៀត ឆ្លើយតបសំណូមពរដែលបានដាក់ចេញនោះ ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស ង្វៀងត្រុងងៀ សំណូមពរគប្បីបន្តជំរុញការអនុវត្តន៍បណ្តាភារកិច្ច វិធីសាស្ត្រតាមសេចក្តីសន្និដ្ឋានលេខ ០១ ដោយភ្ជាប់ជាមួយនឹងការអនុវត្តន៍សេចក្តីសម្រេចចិត្តមជ្ឈិមបក្សលើកទី ៤ នីតិកាលទី ១១-១២ និងសេចក្តីកំណត់របស់មជ្ឈិមស្តីពីការកសាង រៀបចំបក្ស ភារកិច្ចធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន។

ប្រមូលផ្តុំកម្លាំងជាងទៀតទៅលើការអនុវត្តន៍ខ្លឹមសារ ០៣ យ៉ាងដូចជា៖ រៀនពីអ៊ំ ធ្វើតាមអ៊ំ និងធ្វើជាគំរូពីអ៊ំ និងជ្រោងខ្ពស់ការព្ងរីកតួនាទី ភារកិច្ចធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន អ្នកជាប្រមុខ។ យកចិត្តទុកដាក់ដល់ការផ្លាស់ប្តូរថ្មីខ្លឹមសារ វិធីសាស្ត្រ រវៀសរវៃ រូបភាព និងប្រសិទ្ធភាពផ្សព្វផ្សាយអំពីការរៀនសូត្រ និងធ្វើតាមអ៊ំហូក្នុងកម្មាភិបាល បក្ខជន ប្រជាជន។ ពិសេសគឺយកចិត្តទុកដាក់ដល់ការងារត្រួតពិនិត្យ ស៊ើបអង្កេត ធានាឱ្យការរៀនសូត្រ និងធ្វើតាមអ៊ំហូបានត្រឹមត្រូវម៉ឹហម៉ាត់ ប្រសិទ្ធភាព ជាក់ស្តែង។

មុននេះ ស្ថិតក្នុងសន្និបាតនេះដែរ គណៈឃោសនាអប់រំមជ្ឈិមបក្សបានចាត់តាំងពិធីចេញបង្ហាញឈុតសៀវភៅ “សូរកងរំពងមាតុភូមិ”។ ឈុតសៀវភៅរួមមាន ១២ កម្រង ក្នុងមួយកម្រងៗ បានយករឿងនិទានមួយស្តីពីសតិអារម្មណ៍ ទស្សនៈរបស់អ៊ំហូធ្វើជាបធានបទសំខាន់ ឆ្លងតាមនោះធ្វើគំនូរវិចិត្រអំពីឆាកជីវិត បុព្វហេតុបដិវត្តន៍របស់អ៊ំហូ៕ស.ហ

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 22
  • ថ្ងៃនេ: 2384
  • ក្នុងសប្តាហ៍: 16,904
  • ទាំងអស់: 488,560