ប្រធានរដ្ឋសភាបំពេញទស្សនកិច្ចនិងធ្វើការនៅខេត្តត្រាវិញ
កាលពីថ្ងៃទី ២៩ មេសា លោក វឿងឌិញហ្វែ សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម រួមជាមួយក្រុមប្រតិភូការងាររបស់មជ្ឈិមបានអញ្ជើញមកបំពេញទស្សនកិច្ចនិងធ្វើការនៅខេត្តត្រាវិញ។ ចូលរួមទទួលក្រុមប្រតិភូមានលោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត បណ្តាអនុលេខាបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្ត។

ថ្លែងសុទ្ទរថានៅពិធីធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានរដ្ឋភា វឿងឌិញហ្វែ បានឲ្យដឹងថា៖ ឆ្នាំ២០២១ ទោះបីរងឥទ្ធិពលធំធេងពីជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ ប៉ុន្តែត្រាវិញនៅតែសម្រេចបានលទ្ធផលសំខាន់ជាច្រើន ជីវភាពរបស់ប្រជាជនបានកើនឡើងឥតឈប់ឈរ គ្រួសារក្រីក្របានថយចុះជាបន្ត និងមុខមាត់ជនបទមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ និងអភិវឌ្ឍន៍ឥតឈប់ឈរ។ ដោយឡែកក្នុងខែដើមឆ្នាំ២០២២ ស្ថានភាពបន្តភិវឌ្ឍន៍ស្ថិរភាព និងមានជំហានអភិវឌ្ឍន៍គួរឲ្យសម្គាល់ មានវិស័យជាច្រើនសម្រេចបានខ្ពស់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចង្អុលការទិសដៅខាងមុខ ប្រធានរដ្ឋសភា ក្រើនរឡលឹកដល់ខេត្តត្រូវច្បាមខ្ជាប់កម្មវិធីប្រតិបត្តិការរបស់គណៈកម្មាធិការបក្សខេត្តដាក់ចេញ យកចិត្តទុកដាក់អនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ១៣ របស់ការិយាល័យយោបាយស្តីពីអភិវឌ្ឍន៍តំបន់វាលទំនាបទន្លេគឺវឡុង និងកម្មវិធីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ បន្តពង្រឹងការងារកសាងកែលំបក្ស ការងារត្រួតពិនិត្យរបស់បក្ស ពង្រីកតួនាទីរបស់បណ្តាស្ថាប័នសារព័ត៌មាន។ ប្រធានរដ្ឋសភាស្នើធ្វើល្អការងារធ្វើផែនការផ្ទៃក្នុង និងឆាប់ធ្វើផែនការតំបន់ខេត្ត។

អំពីវិស័យឧស្សាហកម្ម ប្រធានរដ្ឋសភាក្រើនរំលឹកខេត្តត្រូវខិតខំប្រឹងប្រែងបានក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមុទ្រ និងមជ្ឈមណ្ឌលថាមពលរបស់តំបន់វាលទំនាបទន្លេគឺវឡុង ពិសេសគឺថាមពលកកើតឡើងវិញ។ ប្រមូលផ្តុំជំរុញការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចឌិញអានដោយផ្សាភ្ជាប់ជាមួយទេសចរណ៍ សេដ្ឋកិច្ចមុទ្រ និងទាញយកផល និងវារីវប្បកម្ម។ យកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តាញផ្លូវនាគមផ្លូវទឹក ផ្លូវមុទ្រ។ ដំណើរការអភិវឌ្ឍន៍ត្រូវយកចិត្តទុកដាក់ដល់ការនុវត្តគោលយោបាយអ្នកមានគុណ គោលយោបាយសុខុមាលភាពសង្គម។ ចំពោះបណ្តាសំណើរបស់ខេត្ត ភាគច្រើនមានជាប់ទាក់ទងដល់ការស្នើយន្តការគោលយោបាយ អាស្រ័យហេតុនោះ ប្រធានរដ្ឋសភាកត់ត្រានិងស្នើដល់បណ្តាក្រសួង ផ្នែកមជ្ឈិម របស់រដ្ឋភាពិនិត្យដោះស្រាយសមស្រប។

ថ្លែងសុន្ទកថានៅពិធីធ្វើការ  លេខាបក្សខេត្ត ង៉ូជីកឿង ទទួលកត់ត្រានិងសង្កត់ធ្ងន់ ខេត្តត្រាវិញនឹងទទួលហើយដាក់ចូលកម្មវិធីធ្វើកម្មភាពដើម្បីមូភាពគណៈប្រតិបត្តិបក្ខភាគខេត្តខិតខំប្រឹងប្រែងអនុវត្តសម្រេចបណ្តាភាគកម្រិតដែលសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគបានដាក់ចេញ។

មុននោះ របាយការណ៍ពីស្ថានភាពសេដ្ឋកិច្ចសង្គមខែដើមឆ្នាំ២០២២ អនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្ត គឹមង៉ុកថាយ បានឲ្យដឹង៖ អំពីសេដ្ឋកិច្ចមានជំហានងើបឡើងវិញ ខែក្រោយកើនជាងខែមុន តម្លៃផលិតកសិកម្មប៉ាន់ស្មានសម្រេចបានជាង.៦០០ពាន់លានដុង តម្លៃផលិតឧស្សាហកម្មប៉ាន់ស្មានសម្រេចបានជិត.៨០០ពាន់លានដុង ប្រមូលថវិការជូនរដ្ឋសម្រេចជាង.៨០០ពាន់លានដុង និងបរិយាកាសវិនិយោគធ្វើអាជីកម្មបានកែលម្អឡើងជាបន្ត។ អំពីវិស័យសេដ្ឋកិច្ចសង្គម ការងារថែទាំសុខភាពប្រជាជន សុខុមាលភាពសង្គមបានយកចិត្តទុកដាក់ ពិសេសគឺគិតគូរដល់គ្រួសារក្រីក្រ គ្រួសារគោលយោបាយ និងមានពលករជាង.៤០០នាក់បានដោះស្រាយការងារធ្វើថ្មី។ ទន្ទឹមនឹងនោះ ការផ្សព្វផ្សាយអនុវត្តកម្មវិធីស្តារសេដ្ឋកិច្ចសង្គមឡើងវិញទៅតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា រដ្ឋាភិបាលបានយកចិត្តទុក្ខដាក់ផ្សព្វផ្សាយមានប្រសិទ្ធភាព។

ស្របកាសនេះ ប្រធានរដ្ឋសភា វឿងឌិញហ្វែ មានអំណោយជូនខេត្តត្រាវិញ ជូនអំណោយឲ្យគណៈអចិន្ត្រៃយ៍បក្សខេត្ត។ នៅក្នុងកាសនេះដែរ ឆ្លងតាមការចលនារបស់ប្រធានរដ្ឋភា វឿងឌិញហ្វែ សាជីវកម្មទ្រុងណាមបានបត្ថម្ភខេត្តត្រាវិញទឹកប្រាក់ ១០ពាន់លានដុងដើម្បីឧបត្ថម្ភកសាងផ្ទះ២០០ខ្នងជូនគ្រួសារក្រីក្រខេត្តត្រាវិញឆ្នាំ២០២២។

នៅក្នុងរសៀលនេះដែរ ប្រធានរដ្ឋសភា វឿងឌិញហ្វែ និងក្រុមប្រតិភូការងារបានអញ្ជើញទៅសួរសុខទុក្ខបណ្តាគ្រួសារគោលយោបាយ សួរសុខទុក្ខកម្មាភិបាល បុគ្គលិកសុខាភិបាលនៅមន្ទីរហុវិជ្ជាពេទ្យខេត្ត។ ប្រធានរដ្ឋសភាមានគោលបំណងគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបន្តយកចិត្តទុកដាក់កសាងមន្ទីរពហុវិជ្ជាពេទ្យខេត្តក្លាយទៅជាគំរូមួយ វិស័យមួយភ្លឺថ្លារបស់តំបន់។ ទន្ទឹមនឹងនោះ ស្នើក្រសួងសុខាភិបាលត្រូវបន្តឧបត្ថម្ភមន្ទីរពហុវិជ្ជាពេទ្យខេត្តត្រាវិញឲ្យកាន់តែរីកចំរើនឥតឈប់ឈរទាំងពីមុខជំនាញនិងធំហំ

ប្រធានរដ្ឋសភា វឿងឌិញហ្វែ និងក្រុមប្រតិភូការងារ បានអញ្ជើទៅសួរសុខទុក្ខ អ្នកម្តាយវៀតណាមវិរៈភាព ង្វៀងធីហ្វាង នៅភូមិឡុងបិញ សង្កាត់ទី៤ ទីក្រុងត្រាវិញ ឆ្នាំនេះម្តាយមានអាយុ ៩៥ឆ្នាំ មានកូននាក់ ក្នុងនោះមានកូននាក់ជាយុទ្ធជនលីក្នុងសង្គ្រាមប្រឆាំងអាមេរិកសង្គ្រោះជាតិ។ សួរសុខទុក្ខមិត្តឡឹមភូ អតីតមាជិកមជ្ឈិមបក្ស អតីតអនុប្រធានគណៈកម្មាធិការជនជាតិនិងតំបន់ភ្នំរបស់រដ្ឋាភិបាល។ សំណេះសំណាលនឹងបណ្តាគ្រួសារគោលយោបាយ ប្រធានរដ្ឋសភាបានបញ្ជាក់៖ បក្សនិងរដ្ឋជានិច្ចកាលកត់ត្រានូវសគុណធំធេងរបស់បណ្តាមុខសញ្ញានិងគ្រួសារគោលយោបាយ អ្នកបានបរិច្ចាគនិងរួមវិភាគទានធំធេងចូលក្នុងបុព្វហេតុប្រយុទ្ធស៊ូការពារមាតុប្រទេស ក៏ដូចជាក្នុងការកសាងប្រទេសជាតិនាបច្ចុប្បន្ន៕

 

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291888