បើកការដ្ឋានកសាងម្តុំឧស្សាហកម្មហ៊ីបមីតី

កាលពីព្រឹកថ្ងៃទី២៣ មេសា លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត, លោកង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តបានអញ្ជើញទៅចូលរួម និងដំណើរការបើករដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសម្តុំឧស្សាហកម្មហ៊ីបមីតីស្ថិតនៅភូមិបាវបែវ ឃុំហ៊ីបមីតី ស្រុកកូវង៉ាង។

អញ្ជើញថ្លែងការណ៍នៅពិធី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន បានឲ្យដឹង៖ នេះជាបណ្តុំឧស្សាហកម្មទី៣ ក្នុងចំណោមបណ្តុំឧស្សាហកម្មទាំង១៣ បានគណៈកម្មាធិការប្រជាជនខេត្តអនុម័តគម្រោងបានចាប់ផ្តើមបើកការដ្ឋានសាងសង់ ដើម្បីរួមចំណែកលើកកំពស់តម្លៃផលិតឧស្សាហកម្ម នីហរ័ណមុខទំនិញរបស់ខេត្ត ដោះស្រាយការងារធ្វើដល់ពលករនៅមូលដ្ឋាន និង រួមចំណែកធ្វើឲ្យផ្លាស់ប្តូរមុខមាត់របស់ស្រុកកូវង៉ាងនៅពេលខាងមុខ។ បន្ទាប់ពីគម្រោងបានកសាងសម្រេចនិងដាក់ឲ្យដំណើរការនឹងទាក់ទាញបានប្រមាណ៥គម្រោងវិនិយោគចូលបណ្តុំឧស្សាហកម្មនេះ ដោយមានមុខរបរដូចជា៖ កែច្នៃឈើ និងផលិតគ្រឿងសង្ហារឹមនីហរ័ណ, ផ្នែកឧស្សាហកម្មកាត់ដេរ, ស្បែកជើង និងកែច្នៃផ្សេងៗជាច្រើនទៀត។

ដើម្បីធានាគម្រោងបានកសាងសម្រេចត្រូវតាមគម្រោងពេលដាក់ចេញ និងសម្រេចបានគុណភាព អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើដល់ម្ចាស់វិនិយោគផ្តោតទៅលើការកៀងគរបណ្តាប្រភពកម្លាំងសម្រេចចប់សព្វគ្រប់លិខិតអនុញ្ញាត្តិសាងសង់ និងរួសរាន់ដំណើរការសាងសង់បណ្តាផ្នែកនៃសំណង់ធានាត្រូវតាមគម្រោងពេល។ ក្នុងដំណើរការសាងសង់ត្រូវគោរពហ្មឹងម៉ាត់រាល់ការកំណត់របស់ច្បាប់ ពិសេសគឺអំពីការការពារបរិស្ថាន វិនិយោគសាងសង់ សុវត្ថិភាពពលកម្ម និងបង្ការ ទប់ស្កាត់ការឆេះផ្ទុះ។ ចំពោះបណ្តាមន្ទីរ ស្ថាប័នខេត្តនិងមូលដ្ឋានក្នុងខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើចាត់បញ្ជូនដើមខ្សែរយៈទំនាក់ទំនង ដើម្បីគាំទ្រម្ចាស់វិនិយោគបង្ហើយនិតិវិធី និងបង្កលក្ខណៈល្អបំផុតដើម្បីឆាប់ផ្សព្វផ្សាយកសាងសម្រេចគម្រោង។

ផ្តល់ជូនព័ត៌មានដល់ម្ចាស់វិនិយោគ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានឲ្យដឹង៖ នាបច្ចុប្បន្ន ខេត្តបាននិងកំពុងសម្រេចហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ដើម្បីឆ្លើយតបបានល្អបំផុតនូវតម្រូវការនៅពេលផ្សព្វផ្សាយវិនិយោគចូលខេត្ត ក្នុងនោះមានគោលបំណងវិនិយោគប្រមូលផ្តុំចូលក្នុងបណ្តាវិស័យ៖ អំពីសេដ្ឋកិច្ចសមុទ្រ, ប្រព័ន្ធកំផែសមុទ្រ, បណ្តាសេវាផ្សារភ្ជាប់ជាមួយតំបន់សេដ្ឋកិច្ច និងអំពីថាមពលអង្គិសនី។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តសន្យា នឹងអមដំណើរជាមួយម្ចាស់វិនិយោគក្នុងដំណើរការផ្សព្វផ្សាយ និងសកម្មភាពរបស់គម្រោង។ ទន្ទឹមនឹងនោះនឹងផ្តល់អាទិភាពអនុវត្តបណ្តាគោលនយោបាយផ្តល់អាទិភាពវិនិយោគទៅតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តចំពោះគម្រោងការ និងជានិច្ចកាលស្តាប់មតិយោបល់របស់ម្ចាស់វិនិយោគ ដើម្បីចង្អុលការដោះស្រាយត្រូវតាមការកំណត់។

គម្រោងបណ្តុំឧស្សាហកម្មហ៊ីបមីតីមានទំហំផ្ទៃដីជិត៤០ហិកតា មានទុនវិនិយោគសរុបជាង៣០០ពាន់លានដុង រួមមានបណ្តាសំណង់ដូចជា៖ ផ្លូវគមនាគម ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ផ្គត់ផ្គង់ទឹក ប្រមូលនិងវិច្ឆ័យសម្រាម។ គម្រោងអាស្រ័យដោយក្រុមហ៊ុនចំកាត់ពាណិជ្ជកម្ម សាងសង់ធ្វឹងផាក ធ្វើម្ចាស់វិនិយោគ តាមការរំពឹងទុកសម្រេចនៅចុងឆ្នាំ២០២៣៕ 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 849
  • ក្នុងសប្តាហ៍: 11,293
  • ទាំងអស់: 403,968