សន្និបាតផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ១៣-NQ/TW របស់ការិយាល័យនយោបាយ

កាលពីថ្ងៃទី ២២ ខែមេខា ការិយាល័យនយោបាយចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ជាមួយនឹងបណ្តាខេត្ត ទីក្រុងដើម្បីជ្រួតជ្រាប និងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ១៣-NQ/TW របស់ការិយាល័យនយោបាយស្តីពី “គោលដៅពង្រីកសេដ្ឋកិច្ច-សង្គម និងការពារជាតិ សន្តិសុខតំបន់វាលទំនាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។ អគ្គលេខាបក្ស ង្វៀងភូត្រុង និងបណ្តាសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់រដ្ឋធានីហាណូយ។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមាន សមមិត្តង៉ូជីកឿង សមាជិកគណ្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត និង សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។

មានយោបល់ចង្អុលការសន្និបាត សមមិត្តអគ្គលេខាបក្ស ង្វៀងភូត្រុងបានសង្កត់ធ្ងន់ថា៖ ការចាំបាចត្រូវចេញផ្សាយសេចក្តីសម្រេចចិត្តនេះដើម្បីជ្រួតជ្រាបជ្រៅជ្រះ ចាត់តាំងអនុវត្តល្អជាងទៀតបណ្តាគោលការណ៍ សេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋ ពិសេសគឺអំពីការពង្រីកតំបន់ផ្អែកទៅលើបណ្តាភាពមានព្រៀប សក្តានុភាពដើម្បីទម្លុះទម្លាយអភិវឌ្ឈន៍។ ទន្ទឹមនឹងនោះដើម្បីបង្កជាភាពទម្លុះទម្លាយថ្មីក្នុងការពង្រីកទីតាំង តួនាទីមានលក្ខណៈពិសេសរបស់តំបន់ក្នុងដំណាក់កាលថ្មី និងការចាំបាចរបស់ការចេញផ្សាយគឺដើម្បីបន្តពង្រីកលទ្ធផល សមិទ្ធិផលធំធេងដែលសម្រេចបាន និងជម្នះនូវបណ្តាការទុក្ខលំបាកឋិតនៅ។ ក្តីសង្ឃឹមគឺដើម្បីទុកឱ្យវាលទំនាបទន្លេគឺវឡុងពង្រីកដោយខ្លួនឯង ឈានឡើងធ្វើជាម្ចាស់ខ្លួនឯង និងមាំមួនជាងទៀតក្នុងអនាគត។

អគ្គលេខាបក្សបានសង្កតធ្ងន់អំពីឧត្តមគតិថ្មី ខ្លឹមសារថ្មី ស្មារតីថ្មីរបស់សេចក្តីសម្រេចចិត្តនោះគឺមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាអំពីការយល់ដឹង និងសារសំខាន់ជាមួយនឹងបណ្តាទស្សនៈ ភារកិច្ចសំខាន់ៗដែលបានបញ្ជាក់ និងដាក់ចេញគោលដៅដល់ឆ្នាំ ២០៣០ គឺកសាងតំបន់វាលទំនាបទន្លេគឺវឡុងភាវូបនីយកម្ម ជីវសាស្ត្រ អារ្យធម៌ អភិវឌ្ឍន៍ឆាប់រហ័ស និងចីរភាព ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ទន្លេ និងព្រែក គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចកសិកម្មព័ណ៍បៃតង ផលិតមុខទំនិញធំ គុណភាព និងតម្លៃកើនខ្ពស់របស់ជាតិ តំបន់ និងអន្តរជាតិ។

អគ្គលេខាបក្សចង្អុលការគប្បីត្រូវធ្វើអ្វី ធ្វើយ៉ាងណាដើម្បីលម្អិតសេចក្តីសម្រេចចិត្តក្លាយទៅជាភាពចាក់ស្តែង ស្វាហាប។ ឆ្លងតាមនោះ គប្បីត្រូវជ្រួតជ្រាបគ្រប់គ្រាន់ជ្រៅជ្រះអំពីគោលដៅ អត្ថន័យ សំណូមពររបស់សេចក្តីសម្រេចចិត្ត ក្តាប់ខ្ជាប់សតិអារម្មណ៍ ទស្សនៈ កិច្ចការគប្បីត្រូវធ្វើដើម្បីរួមគ្នាខិតខំបញ្ចេញកម្លាំងតាំងពីមជ្ឈិមរហូតដល់មូលដ្ឋាន នេះគឺជាភារកិច្ចរបស់ទូទាំងប្រព័ន្ធនយោបាយ មិនមែនជារបស់តំបន់ណាមួយឡើយ។ ទន្ទឹមនឹងនោះត្រូវស្តារឡើងវិញ និងពង្រីកយ៉ាងខ្លាំងក្លាជាងទៀតប្រវេណីបដិវត្តន៍ ឆន្ទៈខ្លួនទីពឹងខ្លួនដើម្បីឈានឡើង គប្បីត្រូវមានឆ្នទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់ទូទាំងតំបន់ជាងទៀត ដើម្បីពង្រីកសេដ្ឋកិច្ចយ៉ាងរហ័ស ចីរភាព និងស្តូបស្តម្ភជាងទៀត។  បណ្តាផ្នែក មូលដ្ឋានគប្បីត្រូវប្រញាប់ធ្វើសុក្រឹតកិច្ចកសាងរចនាបទពង្រីកតំបន់ និងលើកកម្ពស់សមត្ថភាពដឹ្នាំ កម្លាំងប្រយុទ្ធរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់។

តាមសេចក្តីរបាយការណ៍ វាលទំនាបទន្លេគឺវឡុងគឺជាមជ្ឈមណ្ឌលផលិតយ៉ាងធំបំផុតរបស់ទូទាំងប្រទេសអំពីកសិកម្ម និងសេដ្ឋកិច្ចសមុទ្ឬ រួមចំណែកប្រមាណ ៥០% បរិមាណផលស្រូវ ៩៥% បរិមាណអង្ករនីហរណ ជិត ៦៥% បរិមាណការចិញ្ចឹមជលផល ៦០% បរិមាណត្រីនីហរណ និងជិត ៧០% ផ្លែឈើរបស់ទូទាំងប្រទេស៕ស.ហ

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 844
  • ក្នុងសប្តាហ៍: 11,288
  • ទាំងអស់: 403,963