ផ្សព្វផ្សាយការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅលើភូមិសាស្រ្តខេត្ត

កាលពីរសៀលថ្ងៃទី១៩ មេសា លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អសន្នរោគជំងឺកូវីដ-១៩ ធ្វើជាអធិបតីអង្គប្រជុំផ្សព្វផ្សាយការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅលើភូមិសាស្រ្តខេត្ត។ ចូលរួមអង្គប្រជុំមានលោក គឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្ត ស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

តាមការស្ថិតិអត្រាចាក់វ៉ាក់សាំងម្ជុលទី១ជូនកុមារមានអាយុពី១២ដល់១៧ឆ្នាំនៅលើភូមិសាស្រ្តខេត្តសម្រេចបាន១០២,៥%, ចាក់គ្រប់២ម្ជុលសម្រេចបាន៩៨%, មុខសញ្ញាមានអាយុពី៥០ឆ្នាំឡើងទៅចាក់ម្ជុលទី៣សម្រេចបាន១១២,៤៣%, មុខសញ្ញាមានអាយុលើ១៨ឆ្នាំចាក់ម្ជុលទី១សម្រេចបាន៨៧,៥១%, ម្ជុលទី២សម្រេចបាន៨៦,១៣%, ម្ជុលទី៣សម្រេចបាន៧០,៧៤%។ មុខសញ្ញាមានអាយុពី១២ដល់១៧ឆ្នាំមិនទាន់បានចាក់ម្ជុលទី១គឺចំនួន១០២ម្ជុល និងម្ជុលទី២ ចំនួន២៩៨ម្ជុល, មុខសញ្ញាមានអាយុពី១៨ឆ្នាំឡើងទៅមិនទាន់ចាក់ម្ជុលទី១ ចំនួន៤៧៤ម្ជុល, ម្ជុលទី២ចំនួន១.៨៤៣ម្ជុល,ម្ជុលទី៣ចំនួន១៩.៨៦១ម្ជុល។

តាមផែនការ ខេត្តបានក្រសួងសុខាភិបាលបែងចែកវ៉ាក់សាំងបង្ការកូវីដ-១៩ Moderna(កម្រិត០,២៥មីលីលីត្រ) សម្ភារៈនិងឯកសារលើកទី៤៣ និងលើក៤៤ជូនកុមារចំនួន២១.១០០ម្ជុល។ វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca លើកទី៤៥ឲ្យមុខសញ្ញាអាយុពី១៨ឆ្នាំឡើងទៅមិនទាន់ចាក់ម្ជុលទី២ និងម្ជុលទី៣ចំនួន ៣៧.៤៥០ម្ជុល។

នៅអង្គប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ចង្អុលការដល់បណ្តាមូលដ្ឋានប្រមូលផ្តុំកម្លាំងពិនិត្យឡើងវិញ និងស្ថិតិទិន្នន័យចាក់វ៉ាក់សាំងដិតជិតជាមួយស្ថានភាពជាក់ស្តែងរបស់មូលដ្ឋានដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យត្រឹមត្រូវ, កសាងផែនការផ្សព្វផ្សាយជៀសវាងស្ថានភាពទុកវ៉ាក់សាំងហួសកាលកំណត់, ផ្សព្វផ្សាយ ចលនាប្រជាជនឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គ្រប់ម្ជុលដើម្បីធានាសុខភាព៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 874
  • ក្នុងសប្តាហ៍: 11,318
  • ទាំងអស់: 403,993