សម្ពោធសំណង់ជួសជុលបំពេញបន្ថែមតំបន់កេរតំណែលប្រវត្តិសាស្រ្តបូជនីយដ្ឋានអ៊ំហូ

កាលពីថ្ងៃទី ១៨ ខែមេសា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ចាត់តាំងពិធីសម្ពោធសំណង់ជួសជុលបំពេញបន្ថែមតំបន់កេរតំណែលប្រវត្តិសាស្រ្តបូជនីយដ្ឋានអ៊ំហូនៅភូមិវិញហោយ ឃុំឡុងឌឹក ទីក្រុងត្រាវិញ។

គឺជាសំណង់អំណរអនុស្សាវរីយ៍ឆ្នាំទី ៤៧ ទិវាភាគខាងត្បូងបានរំដោះទាំងស្រុង (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២២) ឆ្នាំទី ១៣២ ឆ្នាំខួបកំណើតលោកប្រធានហូជីមិញ (១៩ ខែឧសភា ឆ្នាំ ១៨៩០-១៩ ខែឧសភា ឆ្នាំ២០២២) ភ្ជាប់ជាមួយនឹងអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ (ខែឧសភា ឆ្នាំ ១៩៩២- ខែឧសភា ឆ្នាំ ២០២២)។

អញ្ជើញចូលរួមមាន សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡឹវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តយឿងធីង៉ុកធើ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមមិត្តង្វៀងវ៉ាំងត្រៀកសមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។

សំណង់បានបើកការដ្ឋានពាក់កណ្តាលឆ្នាំ ២០២០ គិតមកដល់ពេលនេះសំណង់បានសាងសង់សម្រេច ១០ អនុការងារសំណង់រួមមាន៖ ពង្រាបដីទីធ្លាចម្ការ កែប្រែស្រះឈូក កំពែង ជួសជុលលើកកម្ពស់ខ្លោងទ្វារមុខ ជួសជុលលើកកម្ពស់ខ្លោងទ្វារបន្ទាប់បន្សំ ខ្លោងទ្វារទីធ្លាចំណតរថយន្ត ទីធ្លាផ្លូវផ្ទៃក្នុង ចំណរថយន្ត ប្រព័ន្ធចាំងពន្លឺទីធ្លាផ្លូវ បន្ទប់អនាម័យ បន្ទប់ទទួលភ្ញៀវ និថសំណង់មួយចំនួនបានវិនិយោកបំពេញបន្ថែមដំណាក់កាលទី ២ របស់គម្រោងការ ជាមួយនឹងថវិកាវិនិយោគសរុបរួមជាង ២៦ ពាន់លានដុងពីប្រភពថវិកាខេត្ត។

នេះគឺជាសំណង់សំខាន់របស់ខេត្ត សំណង់ទទួលអំណរអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ។ ការកសាងសម្រេចសំណង់ និងដាក់ឱ្យប្រើប្រាស់រួមចំណែកពង្រីកទំហំស្ថាបត្យកម្ម ទិដ្ឋភាពបៃតង ជ្រះស្អាតត្រឹមត្រូវតាមគ្រោងផែនការ ឆ្លើយតបសំណូមពរការទស្សនា រៀនសូត្ររបស់ប្រជាជន និងភ្ញៀវទេសចរនៅក្នុង និងក្រៅខេត្ត។ ឆ្លងតាមនោះ អប់រំអំពីកេរមរតកវប្បធម៌ជនជាតិ និងប្រវេណីប្រវត្តិសាស្ត្របដិវត្តន៍របស់ជំនាន់មុនបន្សល់ទុកមកសម្រាប់ប្រជាជនគ្រប់ជាន់ថ្នាក់ ពិសេសគឺយុវវ័យ យុវជន បង្កជាគ្រឹះធារវិវឌ្ឍន៍ថ្មី រួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តម្លៃកេរតំណែល និងជំរុញទេសចររបស់ខេត្តបានអភិវឌ្ឍន៍។

ពិសេសគឺ ចាប់ពីថ្ងៃបង្កើតខេត្តត្រាវិញឡើងវិញ ឆ្នាំ ១៩៩២ មកដល់នាពេលបច្ចុប្បន្ននេះ បូជនីយដ្ឋានអ៊ំហូមិនត្រឹមតែជាទីកន្លែងទេសចរដ៏អស្ចារ្យ ធ្លាប់ស្គាល់ដឹងរបស់មនុស្សត្រាវិញប៉ុណ្ណោះ គឺជាទីកន្លែងសម្រាប់ភ្ញៀវទេសចរគ្រប់ទិសទីនៅក្នុង និងក្រៅប្រទេសទៀតផង។

ស្ថិតនៅនឹងពិធីសម្ពោធនេះ បណ្តាតំណាងបានអញ្ជើញទៅដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធអ៊ំហូ ទស្សនា “ទីធ្វើសក្ការបូជារបស់គំនិតបក្ស ទឹកចិត្តប្រជាជន” ទស្សនាបណ្តាមាតិការសិល្បៈ និងទស្សនាបណ្តាសំណង់ អនុការងារសំណង់ទើបបានកសាងសម្រេច។

នាឱកាសនេះដែរ មន្ទិរវប្បធម៌ កីឡា ទេសចរណ៍ត្រាវិញបានជូនអំណោយនឹកគុណ ៣១ ចំណែកដល់កម្មាភិបាលចូលនិវត្តន៍ និងគ្រួសារគោលនយោបាយ បណ្តាគ្រួសារមានស្នាដៃរួមវិភាគទានកសាង និងការពារបូជនីយដ្ឋានអ៊ំហូ៕ ប្រែសម្រួល៖រតនា

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 895
  • ក្នុងសប្តាហ៍: 11,339
  • ទាំងអស់: 404,014