អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសឺនហាយ សួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេតនៅខេត្តត្រាវិញ
កាលពីថ្ងៃទី២១ ខែមករា លោកឡេសឺនហាយ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ រួមជាមួយថ្នាក់ដឹកនាំ នាយកដ្ឋានភូមិភាគលេខ ៣ បានអញ្ជើញមកសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតចំនួន ១១០ចំណែកដល់សមូហភាព បុគ្គលជាគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយភាពតំបន់ជនជាតិភាគតិចលើភូមិសាស្រ្តខេត្តត្រាវិញនាឱកាសបុណ្យតេតង្វៀងដាង និទាឃរដូវ ឆ្នាំខាល ២០២២។

ថ្លែងការណ៍ក្នុងពិធីជួបជុំ ប្រសិទ្ធពរតេតតំណាងថ្នាក់ដឹកនាំស្ថាប័ន អង្គភាព និងបុគ្គលជាគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយភាពតំបន់ជនជាតិភាគតិចលើភូមិសាស្រ្តខេត្តត្រាវិញ។ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសឺនហាយ បានកំណត់ត្រានិងស្ងើចសរសើរនូវបណ្តាការខិតខំប្រឹងប្រែងរបស់ជនរួមជាតិភាគតិចដែលបានរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ អនុវត្តមានប្រសិទ្ធភាពបណ្តាគោលដៅគោលនយោបាយដែលបានដាក់ចេញ រួមចំណែកអនុវត្តសម្រេចជោគជ័យគោលដៅ ភាគកម្រិតក្នុងឆ្នាំ២០២១។ ឆ្លងតាមនោះ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសឺនហាយ បានចែករំឡែករាល់ការជួបលំបាករបស់ជនរួមជាតិខេត្តត្រាវិញនិយាយរួម និងជនរួមជាតិភាគតិចនិយាយដោយឡែកដែលត្រូវរងឥទ្ធិពលពីអាសន្នរោគជំងឺកូវីដ-១៩ ដល់ជីវភាពខាងសេដ្ឋកិច្ចរបស់ប្រជាជន។ លោកក៏មានសង្ឃឹមដល់បណ្តាគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយភាពតំបន់ជនជាតិភាគតិចនៅលើភូមិសាស្រ្តខេត្តត្រាវិញ គប្បីបន្តពង្រីកតួនាទីរបស់ខ្លួនក្នុងតួនាទីឃោសនា ចលនាជនរួមជាតិអនុវត្តល្អបណ្តាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ ជានិច្ចកាលសកម្មរួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋានចូលរួមរាល់កិច្ចចលនាប្រឡងប្រណាំងស្នេហាជាតិ បង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ធានាទុកឱ្យប្រជាជនគ្រប់រូប គ្រប់គ្រួសារបានទទួលអំណរនិទាឃរដូវ ទទួលអំណរឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ។

នាឱកាសនេះដែរ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសឺនហាយ បានអញ្ជើញចុះទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតដល់បណ្តាសមមិត្តជាអតីតថ្នាក់ដឹកនាំគណៈកម្មាធិការជនជាតិឆ្លងតាមបណ្តាដំណាក់កាល ឆ្លងតាមនោះផ្តាំផ្ញើបិយវាចារប្រសិទ្ធពរបុណ្យតេត ឆ្នាំខាល ២០២២ កត់ក្តៅ សប្បាយរីករាយ ប្រិតសំចៃនិងសុភមង្គល។ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសឺនហាយ បានជូនអំណោយបុណ្យតេតដល់សមូហភាព១០កន្លែង និង ១០០គ្រួសារជាគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយភាពតំបន់ជនជាតិភាគតិចនៅលើភូមិសាស្រ្តខេត្តត្រាវិញ ជាមួយថវិកាសរុបរួម៨៥លានដុង៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291882