ស្ថានភាពកូវីដ-១៩ នៅខេត្តត្រាវិញថ្ងៃទី ២០ មករា ឆ្នាំ ២០២២
យោងតាមព័ត៌មានពីគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺរាតត្បាតកូវីដ-១៩ខេត្ត លទ្ធផលតេស្ត PCR នៅថ្ងៃទី ២០ ខែមករា ត្រាវិញបានកត់ត្រាករណីវិជ្ជមានជាមួយកូវីដ-១៩ ចំនួន ៣៣២នាក់ (ក្នុងនោះមាន ៣១២ករណីរកឃើញក្នុងសហគមន៍, ០៤ករណីរកឃើញក្នុងមណ្ឌលសុខាភិបាល និង១៦ករណីបានធ្វើចត្តាឡីស័កតាំងពីមុន) កត់ត្រាករណីស្លាប់ ០១នាក់។

ក្នុង ៣៣២ ករណីវិជ្ជមានជាមួយ SARS-CoV-2 កត់ត្រានៅតាមមូលដ្ឋាន រួមមាន៖

ទីក្រុងត្រាវិញ៖ ៤១ ករណី។

ស្រុកកាងឡុង៖ ២៣ ករណី។

ស្រុកកូវកែ៖ ២៩ ករណី។

 ស្រុកទីវកឹង៖ ៣៤ ករណី។

ស្រុកចូវថាញ់៖ ៧៨ ករណី។

ស្រុកថ្កូវ៖ ៣៧ករណី ។

ស្រុកកូវង៉ាង៖ ១៧ករណី។

ស្រុកយ្វៀងហាយ៖ ២៧ករណី។

ទីផ្សាររួមខេត្តយ្វៀងហាយ៖ ៤៦ករណី។

ក្នុងថ្ងៃកត់តត្រាករណីស្លាប់ទី ២២០៖ អ្នកជំងឺ B.T.L.T ភេទស្រ្តី កើតឆ្នាំ ១៩៦៥ មានអាយដ្ឋាននៅឃុំតឹងអាន ស្រុកកាងឡុង។

ដូចច្នេះ គិតដល់រសៀលថ្ងៃទី២០ មករា ឆ្នាំ២០២២ ទូទាំងខេត្តត្រាវិញមានករណីវិជ្ជមានជាមួយនឹងកូវីដ-១៩ ចំនួន ៣៦.៨៥៦នាក់ និងមានករណីស្លាប់២២០នាក់៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826